en     km
en     km

​កម្ពុជា​នឹង​បង្កើត​ឧទ្យាន​កម្សាន្ត​លក្ខណៈ​អន្តរជាតិ​ក្នុង​ទំហំ​ទឹកប្រាក់​៦០​លាន​ដុល្លារ​

Share

ភ្នំពេញ​៖​ប្រទេស​កម្ពុជា​នឹង​មាន​ឧទ្យាន​កម្សាន្ត​ស្តង់ដា​អន្តរជាតិ​ដោយ​ចំណាយ​ប្រាក់​៦០​លាន​ដុល្លារ​អា​មេ​រិ​ក​វិនិយោគ​ដោយ​ក្រុមហ៊ុន​ប៉ែង​ហួត​គ្រុប​(The​ Peng​ Houth​ Group)​។​នេះ​បើ​យោង​តាម​គេហទំព័រ​Globle​ Amusements​ &​ Play​។​

គំរូប្លង់ឧទ្យានកម្សាន្តស្តង់ដាអន្តរជាតិដោយចំណាយប្រាក់៦០លានដុល្លារអាមេរិកវិនិយោគដោយក្រុមហ៊ុនប៉ែងហួតគ្រុប។ប្រភពរូបភាព៖facebook

​គេហទំព័រនេះ​បាន​ស្រង់​សំដី​លោក​ឧ​ញ្ញ៉ា​ ថៃ​ ម៉េ​ង​លី​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប៉ែង​ហួត​គ្រុប​បាន​ឲ្យ​ដឹង​ថា​ឧទ្យាន​កម្សាន្ត​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ​៨​ហិច​តា​ស្ថិត​នៅ​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ​ រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ញ្ញ៉ា​បន្ថែម​ថា​នៅ​ក្នុង​ឧទ្យាន​កម្សាន្ត​ក្រុមហ៊ុន​បាន​សាងសង់​សាលសន្និសីទ​និង​អគារ​សម្រាប់​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដោយ​មាន​រចនា​បទ​អឺរ៉ុប​និង​ដាំ​ដើមឈើ​ធំៗ​លក្ខណៈ​ធម្មជាតិ​និង​ផ្លូវ​ដើរ​តាម​ដងស្ទឹង​។​ក្រុមហ៊ុន​នេះ​គ្រោង​សង់ស្ពាន​ចំនួន​បី​ឆ្លងស្ទឹង​នេះ​។​

​លោក​ឧ​ញ្ញ៉ា​ ថៃ​ ម៉េ​ង​លី​«​ទាក់ទង​នឹង​ការ​គ្រប់គ្រង​តំបន់​នេះ​យើង​នឹង​បែងចែក​ឧទ្យាន​កម្សាន្ត​ទៅ​តាម​រចនា​បទ​ខុសៗ​គ្នា​ដូច​រចនា​បទ​អឺរ៉ុប​ ស្កុ​ត​ឡេ​ន​និង​រចនា​បទ​អា​ឡឺ​ម៉​ង​យុគកណ្តាល​ដែល​រចនា​បទ​នេះ​ចាប់​សតវត្ស​ទី​៥​ដល់ទី​១៥​។​»

លោក​ឧ​ញ្ញ៉ា​បញ្ជាក់​ថា​«​តំបន់​ទី​២​សង់ផ្ទះ​តាម​រចនា​បទ​ប៉ូ​ឡូ​ច​និង​បារាំង​។​តំបន់​ទី​៣​សង់​ស្ទឹង​តាម​ស្តង់ដា​ អ៊ី​តា​លី​។​អគារ​សាងសង់​នៅ​ជាប់​ស្ទឹង​នឹង​មាន​ភោ​ជនី​ដ្ឋា​ន​ពហុ​ជាតិ​សាសន៍​ដែល​មានមុខ​ម្ហូបអាហារ​អឺរ៉ុប​ ចិន​ ជប៉ុន​ ខ្មែរ​និង​ប្រទេស​មួយ​ចំនួន​ទៀត​។​»

​លោក​ឧ​ញ្ញ៉ា​បង្ហាញ​ភាព​ជឿជាក់​ថា​គម្រោង​ឧទ្យាន​កម្សាន្ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​សម្លឹង​ការ​ឈ្នះ​ពាន់រង្វាន់​អន្តរជាតិ​ចំនួន​ពីរ​។​ក្រុមហ៊ុន​របស់​លោក​ឧ​ញ្ញ៉ា​កំពុង​សម្លឹង​លទ្ធភាព​ឈ្នះ​បាន​ពាន់រង្វាន់​រចនា​បទ​ឧទ្យាន​ល្អ​បំផុត​លំដាប់​ផ្កាយ​៥​និង​ពាន់រង្វាន់​អភិវឌ្ឍន៍​ល្អ​បំផុត​នៅ​កម្ពុជា​នៃ​ពាន់រង្វាន់​អចលនទ្រព្យ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​។​

​លោក​ឧ​ញ្ញ៉ា​ថា​គម្រោង​នេះ​ស្វាគមន៍​អ្នក​ដែល​មាន​បំណង​ទទួលទាន​ម្ហូបអាហារ​មាន​អនាម័យ​និង​ផ្តល់​នូវ​កន្លែង​ប្រកបដោយ​បរិ​យា​កាល​ល្អ​ស្អាត​ កន្លែង​សម្រាក​និង​ភោជនីយដ្ឋាន​ក្នុង​បុរី​ប៉េង​ហួត​។​ ម្យ៉ាងទៀត​ក្រុមហ៊ុន​ចង់​ចូលរួម​ចំណែក​ក្នុង​អភិវឌ្ឍ​ទីក្រុង​ផ្តល់​នូវ​គម្រោង​ស្អាត​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា​៕​ 

Share

Image Not Found
Image

ព័ត៌មានទាក់ទង