ភ្នំពេញ ៖ ស្របពេលដែលវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើននាពេលបច្ចុប្បន្ន ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាចំពោះការថែទាំសុខភាព ការសិក្សាអប់រំ និងការគ្រប់គ្រងបែងចែកហិរញ្ញវត្ថុនៅក្នុងគ្រួសារ ជារឿងរ៉ាវសំខាន់បំផុតដែល មាតាបិតា ឬមេគ្រួសារនីមួយៗកំពុងគិតគូរ។ ក្នុងនោះដែរ ការគ្រប់គ្រងនិងបែងចែកថវិកាបានប្រសើរនៅក្នុងគ្រួសារ ជាចំណុចស្នូលមួយនាំឱ្យសមាជិកគ្រួសារទាំងអស់រស់នៅដោយភាពកក់ក្តៅ។ ជាក់ស្តែងលោក អ៊ុត ថេរ ជាកម្មករជាងធ្វើទ្វារដែក រស់នៅក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ បានសន្សំប្រាក់ទុកសម្រាប់ការអប់រំកូននៅថ្ងៃអនាគត ជាមួយគម្រោងអនាគតការសិក្សារបស់កូនខ្ញុំ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា។
ចង់ដឹងថា ហេតុអ្វីគ្រួសារមួយនេះ មានការសម្រេចចិត្តជ្រើសរើសមធ្យោបាយសន្សំប្រាក់បែបនេះ និងមានការយល់ឃើញយ៉ាងណានោះ សូមនាង កញ្ញា លោក លោកស្រីស្តាប់បទយកការណ៍ជាសូរស័ព្ទ ដែលបានរៀបចំចងក្រងដោយលោក ម៉ៅ សំណាង មានខ្លឹមសារដូចតទៅ ៖
សំឡេងព័ត៌មាន