en     km
en     km

សម្តេច ហ៊ុន សែន មិនខ្វល់ពីការផ្តាច់ជំនួយរបស់បរទេសក្នុងដំណើរការបោះឆ្នោត

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេចរបស់រដ្ឋាភិបាលក្នុងការដំណើរការរៀបចំការបោះឆ្នោតនាឆ្នាំក្រោយ ដោយមិនខ្វល់ពីការផ្តាច់ជំនួយរបស់ដៃគូបរទេសណាមួយនោះទេ។

ការលើកឡើងរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីជួបសួរសុខទុក្ខកម្មករកម្មការនីនៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅថ្ងៃនេះ ដែលជាការឆ្លើយតបចង់សំដៅដល់សហគមអឺរ៉ុប ដែលកាលពីម្សិលមិញបានប្រកាសព្យួរជំនួយមកកាន់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប នោះ។

សូមស្តាប់ប្រសាសន៍របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

 

                                                                        ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

សូមរំលឹកថា សហភាពអឺរ៉ុបកាលពីថ្ងៃម្សិលមិញបានប្រកាសព្យួរជំនួយរបស់ខ្លួនសម្រាប់កម្ពុជាលើការរៀបចំការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខ។ ការព្យួរជំនួយនេះធ្វើឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិដែលជាគូរប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាតែមួយកត់ ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកាកន្លងទៅនេះ។

សហរដ្ឋអាមេរិចកាលពីពេលថ្មីៗនេះក៏បានប្រកាសផ្តាច់ជំនួយរបស់ខ្លួនដែរ សម្រាប់ជួយដល់ គ ជ ប នាឆ្នាំក្រោយនោះ។

ការផ្តាច់​និងព្យួរ ព្រមជាមួយសេចក្តីថ្លែងការណ៍នានារបស់សហគមន៍អន្តរជាតិនាពេលកន្លងមក គឺសុទ្ធសឹងតែអំពាវនាវដល់រដ្ឋាភិបាល ត្រូវបង្វែលស្ថានភាពនយោបាយឱ្យត្រឡប់ទៅរកស្ថានការណ៍ដូចដើមវិញ ពោល គឺត្រូវដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បើសិទ្ធនយោបាយរបស់សមាជិកបក្សប្រឆាំង ធ្វើឱ្យល្អប្រសើរនូវប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងកុំធ្វើការគាប់សង្កាត់លើអង្គការមួយចំនួន។

តែយ៉ាងណាទាំងមន្រ្តីរដ្ឋាភិបាល​និងមន្រ្តីគ ជ ប សុទ្ធតែអះអាងថា ខ្លួនបានត្រៀមថវិការួចជាស្រេចដើម្បីរៀបចំដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨។ ជាងនេះមន្រ្តីរដ្ឋាភិបាលថា បើទោះគ្មានសហភាពអឺរ៉ុបជួយ កម្ពុជាក៏មាន ចិន និង រុស្ស៊ី ជាមហាអំណាចចាំជួយកម្ពុជាក្នុងរឿងបោះឆ្នោតនេះដែរ។

ផ្ទុយទៅវិញ អ្នកឃ្លាំមើលលើការបោះឆ្នោតលើកឡើងថា ដំណើរការបោះឆ្នោតដែលមិនមានការចូលរួមពីសហគមន៍អន្តរជាតិ ពិសេសគឺសហគមន៍អឺរ៉ុបនោះ គឺជាដំណើរការមួយដែលលទ្ធភាពមិនល្អប្រសើរនោះទេ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង