en     km
en     km

ចិននឹងស្ថាបនាជំរុំជនភៀសខ្លួនតាមព្រំដែនកូរ៉េខាងជើងករណីសង្រ្គាមផ្ទុះឡើង

Share

ប្រទេសចិននឹងស្ថាបនាជំរុំធំៗចំនួន ៥ នៅតាមព្រំដែនជាប់នឹងប្រទេសកូរ៉េខាងជើងដែលទីក្រុងប៉េកាំងហៅថា ការត្រៀមដើម្បីជួយជនភៀសខ្លួនករណីមានអ្វីកើតឡើង។

តាមប្រភព The Telegraph .com  ចិនមានផែនការស្ថាបនាជំរុំសម្រាប់ជនភៀសខ្លួនគឺម្យ៉ាងគត់ដើម្បីជួយប្រជាជនកូរ៉េខាងជើង ឬក៏ប្រជាជនរបស់ខ្លួនរស់នៅតាមព្រំដែននៅពេលដែលសង្រ្គាមឧបទ្វីបកើតឡើងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

ព្រំដែនគោករវាងចិន និងកូរ៉េខាងជើងមានប្រវែង ២០០គីឡូម៉ែត្រ ដោយមានប្រជាជនចិនរស់នៅ ២៣លាននាក់។

កាលពីសប្ដាហ៍មុនទីក្រុងប៉េកាំងបានបញ្ចូនកងទ័ពរបស់ខ្លួនទៅដាក់ពង្រាយនៅតាមព្រំដែនរួចទៅហើយ។

សា្ថនការណ៍យោធាលើឧបទ្វី​បកូរ៉េកាន់តែធ្ងន់ធ្ងរថែមទៀតនៅថ្ងៃនេះ ខណៈដែលជប៉ុន អាមេ រិក និងកូរ៉េខាងត្បូង កំពុងធ្វើ សមយុទ្ធបាញ់កាំជ្រួចដើម្បកំទេចកាំជ្រួចរបស់សត្រូវ(កូរ៉េខាងជើង)។ ការធ្វើសមយុទ្ធនេះ នាំអោយទីក្រុងប៉េកាំងបារម្ភខ្លាចមានសង្រ្គាមកើតឡើងរវាងអាមេរិក និងកូរ៉េខាងជើង។

កូរ៉េខាងជើងបានប្រកាសថា សមយុទ្ធជាបន្ដបន្ទាប់មកនេះគឺជាសញ្ញានៃការចាប់ផ្ដើមសង្រ្គាមរួចទៅហើយ៕

ប្រភពៈThe Telegraph 

Share

ព័ត៌មានទាក់ទង

Image