en     km
en     km

គ.ជ.ប ប្រាប់ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតហើយអាចពិនិត្យនិងផ្ទៀងផ្ទាត់ទន្និន័យរបស់ខ្លួនឡើងវិញ

Share

ភ្នំពេញ ៖ តាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) ឱ្យដឹងថា ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ នឹងអ្នកដែលបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧រួចហើយ គឺ អាចពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនឡើងវិញ តាមរយៈគេហទំព័រ គ.ជ.ប www.votelis t.org.kh

តាមសេចក្ដីជូនដំណឹងដែលចុះផ្សាយកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៧ ដដែលនេះ ការពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ពលរដ្ឋនឹងចាប់ផ្ដើមបើកឱ្យដំណើរការ ពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះតទៅ។

សូមជម្រាបដែរថា គេហទំព័ររបស់គ.ជ.ប www.voterlist.org.kh នេះ នឹងមានបង្ហោះបញ្ចីបោះឆ្នោតដំបូងរួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ-សង្កាត់។

សាធារណជនទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ នឹងអ្នកដែលបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧រួចហើយ អាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមរយៈគេហទំព័រនេះក៏បាន ឬអាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមឃុំសង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោតក៏បានដែរ។

ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងរួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំសង្កាត់ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៧ ជាកាលបរិច្ឆេទចុងក្រោយ៕

 

Share

Image
Image
Image