en     km
en     km

ថៃ ស្វាគមន៍សហភាពអឺរ៉ុបដែលបន្ធូរការដាក់ទណ្ឌកម្មសេដ្ឋកិច្ច

Share

ក្រុមប្រឹក្សាយោធាប្រទេសថៃបានស្វាគមន៍សហភាពអឺរ៉ុបដែលបានសម្រេចបន្ធូរបន្ថយការដាក់ទណ្ឌកម្មផ្នែកនយោបាយទៅលើប្រទេសថៃ។

រដ្ឋមន្រ្ដីក្រសួងការបរទេសថៃ លោក Don Pramudwinai ដែលស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន AP បាននិយាយថា ការប្រកាសរបស់សហភាពអឺរ៉ុបគឺជាដំណឹងល្អមួយរបស់រដ្ឋាភិបាល និងប្រជាជនថៃ ដោយទទួលយកសេចក្ដីសម្រេចនេះដោយភាពរីករាយ។

កាលពីថ្ងៃច័ន្ទ ទី ១១ ធ្នូ ក្រុមប្រឹក្សាកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបានប្រកាសថា ការបន្ធូរបន្ថយការហ៊ុំព័ន្ធសេដ្ឋកិច្ចលើប្រទេសថៃដោយសារតែប្រទេសនេះធ្វើអោយល្អប្រសើរស្ថានភាពសិទ្ធិមនុស្ស និងបានសន្យាថា ការបោះឆ្នោតឆ្នាំ ២០១៨ ត្រូវតែប្រព្រឹត្តទៅដោយរលូន និងសេរីពហុបក្ស ដោយមានគណបក្សនយោបាយទាំងអស់មានវត្តមាននៅក្នុងការបោះឆ្នោត។

សហភាពអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនលើរាជាណាចក្រថៃបន្ទាប់ពីពួកយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់គណបក្សភឿថៃ នៅឆ្នាំ ២០១៤ ។

សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានបញ្ជាក់ថា ទោះបីយ៉ាងនេះក្ដីខ្លួននៅតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងគណបក្សនយោបាយទាំងអស់នៅក្នុងប្រទេសថៃ។

លោករដ្ឋមន្រ្ដីការបរទេសថៃ បានប្រាប់អ្នកសារព័ត៌មានទៀតថា ថៃនឹងសហភាពអឺរ៉ុបចាប់ពីឆ្នាំ២០១៨នេះ ទៅគឺ ក្លាយជាទំនាក់ទំនងទ្វេភាគីរឹងមាំ និងល្អប្រសើរឡើងវិញ ហើយថៃសន្យាថាការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០១៨ នឹងបើកឱ្យមានអ្នកសង្កេតការណ៍នៅសហភាពអឺរ៉ុប និងអ្នកសង្កេតការណ៍ផ្សេងទៀតដើម្បីអយការបោះឆ្នោតត្រូវបានមើលឃើញថា ប្រព្រឹត្តទៅដោយភាពសេរី និងត្រឹមត្រូវ៕

 

Share

Image
Image
Image