អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ជនភៀសខ្លួនជិត ២០ម៉ឺននាក់ ត្រូវបានឃុំខ្លួន និងរងការរំលោភធ្វើទារុណកម្ម។
តាម អង្គការអន្តរជាតិនេះ ជនភៀសខ្លួនដែលរងការធ្វើទារុណកម្មភាគច្រើន ពួកគេមកពីប្រទេសលីប៊ី និងស៊ីរី។ ពួកគេបានក្លាយជាគោលដៅនៃការចាប់ជម្រិតជួញដូរ។
កន្លងមករដ្ឋាភិបាលសហភាពអឺរ៉ុបជាអ្នកចេញមុខជួយពួកគេអោយគេចផុតពីការជួញដូរនេះ ដោយសម្រេចបញ្ជូននាវាទៅ ជួយសង្រ្គោះជាតិ។ ប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិនិយាយថា ទោះជាបែបនេះក្ដី គឺ វិបត្តិជនភៀសខ្លួននៅតែធ្ងន់ធ្ងរ៕BBC
Post Views: 177