en     km
en     km

សម្តេច ហ៊ុន សែន បារម្ភពីសុវត្ថិភាពទ័ពមួកខៀវកម្ពុជាក្រោយការប៉ះទង្គិចនៅទីក្រុងហ្ស៊េរុយសាឡឹម(មានសំឡេង)

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បង្ហាញក្តីព្រួយបារម្ភពីសុខសុវត្ថិភាពកងកម្លាំងរក្សាសន្តិភាពកម្ពុជាក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ ដែលកំពុងបំពេញបេសកម្មនៅតំបន់មជ្ឈឹបូព៌ាតួយ៉ាងដូចនៅលីបង់ ជាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកំពុងមានជម្លោះដណ្តើមទីក្រុងហ្ស៊េរុយសាឡឹមនោះ។

សម្តេច ហ៊ុន សែន អំពាវនាវដល់មន្រ្តីពាក់ព័ន្ធត្រូវតាមដានស្ថានការណ៍នៅមជ្ឈបូព៌ាឱ្យបានជាប់លាប់ មុននឹងសម្រេចបញ្ជូនកងទ័ពមួកខៀវចេញទៅ។ តែយ៉ាងណាសម្តេចអះអាងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ និងមានឆន្ទៈដើម្បីបញ្ជូនកងមួកខៀវកម្ពុជាទៅបំពេញការងារតាមតម្រូវការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

សូមស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

 

កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៧នេះ កងទ័ពមួកខៀវកម្ពុជាបួននាក់បានពលីជីវិតក្នុងបុព្វហេតុបំពេញបេសកម្ម​ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) នៅប្រទេស​អាហ្រិ្វក​កណ្តាល។

​អង្គការសហ​ប្រជាជាតិបានផ្តល់ថវិកា​សំណង​​ចំនួន​ប្រមាណ ៧​ម៉ឺន​ដុល្លារដល់ក្រុមគ្រួសារនៃសពទាហានមួកខៀវទាំងបួននោះ។

ក្នុងរយៈពេល ១១ឆ្នាំ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនទៅក្រៅប្រទេសបានចំនួនជិត ៥០០០នាក់ ក្នុងនោះកង    ទ័ពស្ត្រីមានចំនួន ២០២នាក់។ ប្រទេសដែលកម្ពុជាបញ្ជូនកងទ័ពមួកខៀវទៅមានចំនួន៨ប្រទេស រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល សឺរី សាយប្រឹស ម៉ាលី និងប្រទេសឆាត។

កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត ២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណអន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកប្រទេសកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវជាស្ត្រីទៅចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅក្រៅប្រទេសសរុបជាង ២០០នាក់៕

Share

ព័ត៌មានទាក់ទង

Image