en     km
en     km

ក្រសួងមហាផ្ទៃប្រាប់ឱ្យសមាគមនិងអង្គការក្រៅរដ្ឋាភិបាលគោរពកាតព្វកិច្ចតាមច្បាប់ជាធរមាន

Share

ភ្នំពេញ៖ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បាន ដាស់តឿនជាថ្មីដល់បណ្ដាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចត្រូវរូសរាន់ទៅបំពេញកាតព្វកិច្ចដែលកំណត់ដោយច្បាប់ស្ដីពីសមាគម។

តាមសេចក្ដីដំណឹង មានសមាគម​ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន​៦៤៨ ប៉ុណ្ណោះដែលបានបំពេញកាតព្វកិច្ចត្រឹមត្រូវរបស់ខ្លួន។

ទន្ទឹមនេះក៏នៅមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនធំទៀត មិនទាន់បានបំពេញកាតព្វកិច្ចតាមបទប្បញ្ញាតិ្តដែលកំណត់ដោយច្បាប់នៅឡើយ។

​តាមលក្ខខ័ណ្ឌដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវបំពេញ៖

ទីមួយ.ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ ក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាម មាត្រា ១០ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០១៨ ជាកំណត់។

ទីពីរ.ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃក្នុងករណីមានការធ្វើវិសោធនកម្មលក្ខន្ដិកៈ ឬការផ្លាស់ប្ដូរទីស្នាក់ការ ឬការផ្លាស់ប្ដូរតំណែងប្រធាន ឬតំណែងនាយកប្រតិបត្តិ ឬការប្រែប្រួលព័ត៌មានគណនីធនាគារ ដោយភ្ជាប់មកជាមួយនូវសំណុំលិខិតដែលបានផ្លាស់ប្ដូរ ឬប្រែប្រួលក្នុងរយៈពេលយ៉ាងយូរ ១៥ថ្ងៃ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវផ្ញើមកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋ កិច្ច​និងហិរញ្ញវត្ថុនូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញាវត្ថុប្រចាំឆ្នាំមួយច្បាប់ស្របតាមមាត្រា ២៥ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនឲ្យហួសពីដំណាច់ខែកុម្ភៈនៃឆ្នាំ​បន្ទាប់។

ក្នុងករណីដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីម្ចាស់ជំនួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនោះត្រូវផ្ញើរបាយការណ៍ខាងលើដោយចម្លងចេញពីឯកសារដើមដែលផ្ញើទៅម្ចាស់ជំនួយ ក្នុងអំឡុងពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃផ្ញើទៅម្ចាស់ជំនួយបានយល់ព្រមដោយចម្លងពីឯករសារដើមឲ្យបានក្នុងអំឡុងពេល ៣០ថ្ងៃ ពីថ្ងៃម្ចាស់ជំនួយបានឯកភាពយល់ព្រម។

ចំពោះរបាយការណ៍បូករុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០១៦ ត្រូវផ្ញើមកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០១៨ ជាកំណត់។បន្ថែមលើនេះ សមាគម និងអង្គការមិនមែនរដ្ឋា ភិបាលក្នុងស្រុកណាមួយខកខានមិនបានបំពេញតាមលក្ខខណ្ឌតាមការកំណត់របស់ច្បាប់ គឺ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់៕

 

 

 

Share

ព័ត៌មានទាក់ទង

Image