ប្រទេសកូរ៉េខាងជើងប្រកាសប្រាប់ពិភពលោកថា អាមេរិកបានបង្កើត រលកសង្គ្រាមមួយទៀតហើយ ដោយសារតែយកនាវាចម្បាំងអាមេរិកបានហុំព័ន្ធច្រកសមុទ្ររបស់ប្រទេសកូរ៉េខាងជើងមិនអោយនាវា ឬ ទូកនេសាទសមុទ្ររបស់ប្រទេសធ្វើនាវាចរណ៍។
ការសែតកូរ៉េខាងជើង Rodong Sinmun បានចុះផ្សាយថា ក្រោយពីធ្វើសមយុទ្ធទ័ពជើងអាកាស ដ៏ធំ គឺឥឡូវនេះអាមេរិក បានយកនាវាចម្បាំងរបស់ខ្លួនមកហំព័ន្ធច្រកសមុទ្ររបស់កូរ៉េខាងជើ់ងទៀតដែលជារលកនៃសង្គ្រាមមួយទៀត។
កាសែតរបស់បក្សកុម្មយនិស្តរបស់ក្រុងព្យុងយ៉ាងដ៏ល្បីនេះ បញ្ជាក់ទៀតថា ទង្វើរបស់អាមេរិកពិតជាបានរំលោភទាំងស្រុងដែនអធិបតេយ្យរបស់ កូរ៉េខាងជើងហើយ ជាការប្រកាសសង្គ្រាម វាយប្រហាខ្លួនយ៉ាងពិតប្រាកដ។ តែគួរអោយ ចាប់អារម្មណ៍ មុនអាមេរិកហុំព័ន្ធច្រកសមុទ្ររបស់កូរ៉េខាងជើង គឺប្រទេសជប៉ុននិងកូរ៉េខាងត្បូងនិងអាមេរិក រៀបចំធ្វើសមយុទ្ធបាញ់កាំជ្រួចដើម្បីការពារដែនអាកាសរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌នមានអន្តរជាតិបានចុះផ្សាយថា កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក បានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នានៅថ្ងៃនេះ ដើម្បីតាមដានមីស៊ីលបាញ់ចេញពីកូរ៉េខាងជើង ដែលសមយុទ្ធនេះ ត្រូវបានរៀបចំធ្វើឡើងក្រោយពីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា សមយុទ្ធរយៈពេល ២ថ្ងៃនេះ ចាប់ផ្ដើមធ្វើឡើងនៅក្នុងដែនទឹកស្ថិតនៅជិតឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។
សមយុទ្ធរួមគ្នាបីប្រទេសនេះ បានកើតឡើងមិនដល់ ២សប្ដាហ៍ផង ក្រោយពីអាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធទ័ពជើងអាកាសដោយមានយន្តហោះចម្បាំងចូលរួមជាង២០០គ្រឿង៕