en     km
en     km

​អា​មេ​រិ​ក​ហុំ​ព័ន្ធ​ច្រក​សមុទ្រ​កូរ៉េ​ខាងជើង​ក្រុង​ព្យុ​ង​យ៉ាង​ថា​អា​មេ​រិ​កប​ង្ករ​លកស​ង្ត្រា​ម​មួយទៀត​

Share

ប្រទេស​កូរ៉េ​ខាងជើង​ប្រកាសប្រាប់​ពិភពលោក​ថា​ អា​មេ​រិ​កបាន​បង្កើត​ រលក​សង្គ្រាម​មួយទៀត​ហើយ​ ដោយសារ​តែ​យក​នាវាចម្បាំង​អា​មេ​រិ​កបាន​ហុំ​ព័ន្ធ​ច្រក​សមុទ្រ​របស់​ប្រទេស​កូរ៉េ​ខាងជើង​មិន​អោយ​នាវា​ ឬ​ ទូក​នេសាទ​សមុទ្រ​របស់​ប្រទេស​ធ្វើ​នាវាចរណ៍​។​

                                          នាវាចម្បំាងអាមេរិក។ photo:US Navy/Financial Time



​ការ​សែត​កូរ៉េ​ខាងជើង​ Rodong​ Sinmun​ បាន​ចុះ​ផ្សាយ​ថា​ ក្រោយ​ពី​ធ្វើ​សមយុទ្ធ​ទ័ព​ជើង​អាកាស​ ដ៏​ធំ​ គឺ​ឥឡូវនេះ​អា​មេ​រិ​ក​ បាន​យក​នាវាចម្បាំង​របស់​ខ្លួន​មក​ហំ​ព័ន្ធ​ច្រក​សមុទ្រ​របស់​កូរ៉េ​ខាងជើ់ង​ទៀត​ដែល​ជា​រលក​នៃ​សង្គ្រាម​មួយទៀត​។​

កាសែត​របស់​បក្ស​កុម្ម​យ​និ​ស្ត​របស់​ក្រុង​ព្យុ​ង​យ៉ាង​ដ៏​ល្បី​នេះ​ បញ្ជាក់​ទៀត​ថា​ ទ​ង្វើ​របស់​អា​មេ​រិ​ក​ពិតជា​បាន​រំលោភ​ទាំងស្រុង​ដែន​អធិបតេយ្យ​របស់​ កូរ៉េ​ខាងជើង​ហើយ​ ជា​ការ​ប្រកាសសង្គ្រាម​ វាយប្រហា​ខ្លួន​យ៉ាង​ពិតប្រាកដ​។​ តែ​គួរ​អោយ​ ចាប់អារម្មណ៍​ មុន​អា​មេ​រិ​ក​ហុំ​ព័ន្ធ​ច្រក​សមុទ្រ​របស់​កូរ៉េ​ខាងជើង​ គឺ​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​ រៀបចំ​ធ្វើ​សមយុទ្ធ​បាញ់​កាំជ្រួច​ដើម្បី​ការពារ​ដែនអាកាស​របស់​ខ្លួន​។​

​ទីភ្នាក់ងារ​ព័​ត៌​ន​មាន​អន្តរជាតិ​បាន​ចុះ​ផ្សាយ​ថា​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ និង​អា​មេ​រិ​ក​ បាន​ចាប់ផ្ដើម​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​ថ្ងៃនេះ​ ដើម្បី​តាមដាន​មី​ស៊ី​លបាញ់​ចេញពី​កូរ៉េ​ខាងជើង​ ដែល​សមយុទ្ធ​នេះ​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​។​

​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ បាន​និយាយ​ថា​ សមយុទ្ធ​រយៈពេល​ ២​ថ្ងៃនេះ​ ចាប់ផ្ដើម​ធ្វើ​ឡើង​នៅ​ក្នុង​ដែនទឹក​ស្ថិត​នៅ​ជិត​ឧបទ្វីប​កូរ៉េ​ និង​ប្រទេស​ជប៉ុន​។​

​សមយុទ្ធ​រួម​គ្នា​បី​ប្រទេស​នេះ​ បាន​កើតឡើង​មិន​ដល់​ ២​ស​ប្ដា​ហ៍​ផង​ ក្រោយ​ពី​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​ទ័ព​ជើង​អាកាស​ដោយ​មាន​យន្តហោះ​ចម្បាំង​ចូលរួម​ជាង​២០០​គ្រឿង​៕​

Share

Image
Image
Image