យោងតាមបណ្តាញផ្សាយព័ត៌មាន BBC ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro និយាយថាគណបក្សប្រឆាំងរបស់ប្រទេសនេះត្រូវបានហាមក្នុងការចូលរួមការបោះឆ្នោតជាប្រធានាធិបតីនៅឆ្នាំក្រោយនេះ។
លោកប្រធានាធិបតី Maduro បញ្ជាក់ថាមានតែគណបក្សដែលចូលរួមការបោះឆ្នោតអភិបាលក្រុងកាលពីថ្ងៃអាទិត្យដែលអាចចូលប្រកួតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំក្រោយ។
គណបក្សចំនួនពីរបានធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះគឺគណបក្ស ឆន្ទៈប្រជាជន និង គណបក្សសកម្មភាពដើម្បីប្រជាធិបតេយ្យ ។
គណបក្សទាំងនេះ ដែលមិនបានចូលរួមបោះឆ្នោតដោយចោទ ព្រព័ន្ធបោះឆ្នោតមានភាពលំអៀងទៅបោះឆ្នោត។តែលោកប្រធានាធិបតី Maduroប្រកាសថាប្រព័ន្ធបោះឆ្នោតនៅវ៉េណេស៊ុយអេឡាមានភាពជឿទុកចិត្តបាន។
លោកម៉ាឌូរ៉ូ ប្រកាសថា៖គណបក្សប្រឆាំងបានរលុបចេញពីឆាកនយោបាយ។ គណបក្សដែលមិនបានចូលរួមថ្ងៃនេះនិងគណបក្សដែលពហិកាមិនអាចចូលរួមការបោះឆ្នោតបានទៀតទេ»។
កាលពីខែតុលាគណបក្សប្រឆាំងធំៗបីបានប្រកាសពហិកាមិនចូលរួមការបោះឆ្នោតអភិបាលក្រុងរបស់ប្រទេសនេះកាលពីថ្ងៃអាទិត្យដើម្បីជ្រើសរើសចៅហ្វាយក្រុងជាង៣០០នាក់។
គណបក្សសង្គមនិយមរបស់លោកប្រធានាធិបតីម៉ាឌូរ៉ូរំពឹងថានឹងទទួលបានសម្លេងឆ្នោតច្រើនជាងគេនៅក្នងការបោះឆ្នោតអភិបាលក្រុងបើទោះបីជាវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗនាំឲ្យកង្វះខាតទំនិញជាមូលដ្ឋាននិងអតិផរណាកើនឡើងក៏ដោយ៕