ភ្នំពេញ៖ តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអះអាងថា សហភាពអឺរ៉ុបបានមើលឃើញនូវសារសំខាន់ សិទ្ធិស្រី្តកម្ពុជា ដែលរឿងនេះ ត្រូវបានចាត់ទុកជា អាទិភាព ជួយកម្ពុជាក្នុងអភិវឌ្ឍន៍សិទិ្ធស្ត្រី តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង កិច្ចការនារី និងដៃគូមួយចំនួនធ្វើការរឿងស្ត្រី។
លោក ច្សច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាមានប្រសាសន៍ដូចនេះ នៅក្នុងកិច្ចពិភាក្សាតុមូលនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជារសៀលថ្ងៃសុក្រទី៨ធ្នូនេះ ឆ្នាំ២០១៨នេះ។
លោកឯកអគ្គរដ្ឋទូតសហភាព បានបញ្ចាក់ដូចនេះ តាមរយៈ អ្នកបកប្រែភាសា ដែលមានខឹ្លមសារដូចថា៖
វិទ្យស្ត្រីបានស្វែងរកសុំមតិពីក្រសួងកិច្ចការនារីដែរ នូវអ្វីដែលតំណាងសហភាពបានលើកឡើង តែពុំមានការឆ្លើយតប។
តាមលោកឯកអគ្គរដ្ឋទូតសហភាពបានផ្ដល់ជំនួយជាច្រើន មិនត្រឹមតែវិស័យកិច្ចការ ពង្រឹងប្រជាធិបតេយ្យនោះទេ គឺវិស័យអប់រំ វិស័យ កសិកម្ម និងសុខាមាលភាព ក៏ជាផ្នែកមួយនៃគំរោងរបស់ សហភាពអឺរ៉ុបដែរ។ សហភាពអឺរ៉ុបជាប្រទេសធំទីមួយនៃការផ្ដល់ជំនួយឥតសំណង ជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំៗដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ធនធានមនុស្ស នៅកម្ពុជា៕