en     km
en     km

អាមេរិកចាប់ផ្ដើមរឹតបន្តឹងទិដ្ឋាការជាផ្លូវការមិនឱ្យមន្ត្រីនិងគ្រួសាររដ្ឋាភិបាលកម្ពុជាចូលអាមេរិក

Share

ក្រសួងការសហរដ្ឋអាមេរិកបានសម្រេចចាត់ទុកវិធានការរឹតបន្តឹងទិដ្ឋាការជាផ្លូវការចំពោះមន្ត្រីនិងគ្រួសាររដ្ឋាភិបាលកម្ពុជា ដែលប្រទេសមហាអំណាចនេះ ចោទថាជាប់ពាក់ព័ន្ធការបំផ្លាញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិង ការរំលាយគណបក្សសង្រ្គោះជាតិ។

សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស អាមេរិក  ដែលត្រូវបានមើលឃើញលើទំព័រហ្វេសប៊ុករបស់ស្ថាន ទូតប្រចាំនៅកម្ពុជា គឺសេចក្ដីប្រកាសនេះមានខ្លឹមដូចតទៅ៖

កាលពីថ្ងៃទី១៦ វិច្ឆិកា សេតវិមាន បានចេញថែ្លងការណ៍រួចហើយ តែនៅពេលនេះ សហរដ្ឋអាមេរិកកំពុងចាត់វិធានការជាក់ស្ដែង ឆ្លើយតប នឹង ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលបានបំផ្លាញការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនិងសិទិ្ធមនុស្ស។ វិធានការរបស់រដ្ឋាភិបាលកម្ពុជា ទំាងនេះ គឺជាការដើរផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នំា១៩៩១ ដែលបានបញ្ចប់ជំលោះដ៏ឈឺចាប់ ហើយផ្ទុយនឹងសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា ដូចជា ការរំលាយគណបក្សប្រឆំាងដ៏ធំជាងគេ និងការហាមឃាត់អ្នកនយោបាយ ការដាក់ពន្ធនាគារមេដឹកនំាគណ បក្សប្រឆំាងលោកកឹម សុខា ការរឹតបន្តឹងសកម្មភាពសង្គមស៊ីវិល និងការគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

វិធានការនេះគឺជាការឆ្លើយតបដោយផ្ទាល់ចំពោះទង្វើរបស់រដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ដែលប្រឆំាងលទ្ធិប្រជាធិបតេយ្យ។ ក្នុងន័យនេះយើងសូមប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងរឹតត្បិតទិដ្ឋាការ ចូលសហរដ្ឋអាមេរិកចំពោះបុគ្គលទំាងទ្បាយណាដែលពាក់ព័ន្ធ នឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងកាលៈទេសៈនេះ គ្រួសាររបស់មន្រ្តីទំាងនោះ ក៏នឹងត្រូវរឹតត្បិតទិដ្ឋាការ ចូលសហរដ្ឋអាមេរិកដែរ។ ក្នុងន័យនេះយើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាស្តារទ្បើងវិញគបក្សប្រឆំាង ដោះលែងលោក កឹម សុខា និងផ្តល់អោ កាសអោយសង្គ​មស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបន្តសកម្មភាពពួកគេទ្បើងវិញដែលត្រូវបានការពារដោយរដ្ឋធម្មនុញ។

ក្នុងន័យនេះ បើ កម្ពុជា អនុវត្តបាន គឺសហរដ្ឋអាមេរិក នឹង​ដក​បម្រាម​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​ចេញ​វិញហើយដំណើរ​ការ​បោះឆ្នោត​ នៅ​ឆ្នាំ​២០១៨ ខាង​មុខ អាច​នឹងត្រូវ​បាន​ទទួល​ស្គាល់​ថា មាន​ភាព​ស្រប​ច្បាប់។ យ៉ាងនេះក្ដីយើងនឹងបន្តឃ្លាំមើលស្ថានការណ៍ហើយចាត់វិធានការបន្ថែមទៀតបើករណីចាំបាច់។តែនៅពេលជាមួយគ្នានេះ យើង(សហរដ្ឋអាមេរិក)​នៅ​តែ​រក្សា​ចំណងទាក់ទង​ជិតស្និទ្ធ និង​យូរ​អង្វែង​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា។

ចំពោះករណីនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោកផៃស៊ីផានបានផ្ដល់បទសម្ភាសឱ្យវិទ្យុស្ត្រីថាសេចក្ដីប្រកាសព័ត៌មានថ្មីនេះនឹងមិនធ្ងន់ធ្ងរពេកទេ។ចំណែកវិស័យសេដ្ឋកិច្ចក៏មិនធ្ងន់ធ្ងរដែរ។

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញ សហគមន៍អន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ព្រមាន ជាបន្តបន្ទាប់ ដោយត្រៀមដាក់ចេញវិធានការដូចសហរដ្ឋអាមេរិកនេះដែរ លើប្រទេសកម្ពុជា ប្រសិនបើលទិ្ធប្រជាធិបតេយ្យនិងគណបក្សសង្គ្រោះជាតិមិនត្រូវបានស្ដារឡើងវិញ។ ក្នុងនោះសហភាពអឺរ៉ុបដែលជាទីផ្សារនាំចូលសម្លៀកបំពាក់ធំជាងគេពីកម្ពុជាបានប្រកាសថាខ្លួនកំពុងចាត់វិធានការបញ្ឈប់ការអនុគ្រោះពន្ធពីកម្ពុជា៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង