en     km
en     km

អត្រាស្ត្រីកើតជំងឺអេដស៍នៅក្នុង២០១៧ថយចុះតិចតួច

Share

ភ្នំពេញ ៖ តាម លោក វេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និង​កាម​រោគ បានឱ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍ថ្មី នៅឆ្នាំ២០១៧ មានចំនួន ៦០០នាក់ ដែលចំនួននេះបានថយចុះជាងឆ្នាំមុនតែក្នុងនោះស្រ្តីមានការថយចុះតិចតួច។

តាម លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ការប៉ាន់ស្មាននៃអ្នកផ្ទុកមេរោគអេដស៍នៅឆ្នាំ២០១៦ មានជាង ៨០០នាក់ និងឆ្នាំ២០១៥ អ្នកឆ្លងថ្មីមានចំនួនជិត ១ពាន់នាក់។

លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ពន្យល់ថា មូលហេតុនៃការថយចុះនេះ មាន ២ចំនុចសំខាន់។

លោកវេជ្ជបណ្ឌិត លី ពេញស៊ុន៖ «ទីមួយរដ្ឋាភិបាលយើងមានការប្ដេជ្ញាចិត្ត នឹងធ្វើការឆ្លើយតប ទាំងការបង្ការ និងការព្យាបាល ទីពីរ.រដ្ឋាភិបាលយើងអោយតែរកឃើញគឺព្យាបាលទាំងអស់ »។

តាម ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និង​កាម​រោគ គឺ គិតពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៧ អ្នកផ្ទុកមេរោគអេដស៍ មាន ជាង ៧ម៉ឺននាក់។ ប៉ុន្ដែអ្នកដែលមិនទាន់មកព្យាបាល មានជាង  ១ម៉ឺននាក់។

លោកវេជ្ជបណ្ឌិត លី ពេញស៊ុន៖«ខ្ញុំចង់អោយអ្នកដែលសង្ស័យថាខ្លួនប្រឈមមុខថានឹងឆ្លង សូម…»។

ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដសន៍ ១ធ្នូ ឆ្នាំ២០១៧ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា បច្ចុប្បន្នអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជា ក្នុងចំណោមប្រជាពលរដ្ឋមានអាយុចាប់ពី ១៥ទៅ ៤៥ឆ្នាំ មានប្រមាណ ០,៦ ភាគរយ នៅឆ្នាំ២០១៧ ហើយអ្នករស់នៅជាមួយមេរោគអេដស៍ មានប្រមាណ ៧ម៉ឺន ៤៨៩ នាក់ ហើយអត្រាឆ្លងថ្មីនៅបន្ដមាននៅឡើយ គឺប្រមាណ ៦០០នាក់ នៅឆ្នាំ២០១៦។

ដោយឡែកសម្រាប់ខេត្តព្រះសីហនុ ការផ្ដល់សេវា និងការទទួលសេវាព្យាបាលជំងឺអេដស៍នៅត្រឹមត្រីមានសទី៣ ឆ្នាំ ២០១៧ មានចំនួន ១៨៤២នាក់ ស្រី ៩៨៩នាក់ កុមារា ១០៧នាក់ និងកុមារី ៤៩នាក់៕

 

Share

Image
Image
Image