en     km
en     km

​ធនាគារពិភពលោក​ចាត់​ទុក​កម្ពុជា​ចាក​ផុត​ពី​ភាព​ក្រីក្រ​តោកយ៉ាក​កម្រិត​ទាប​

Share

ភ្នំពេញ៖​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារពិភពលោក​(World​ Bank)​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​ធ្នូ​បាន​ឲ្យ​ដឹង​ថា​ប្រទេស​កម្ពុជា​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​តោកយ៉ាក​ក្នុង​កម្រិត​ទាម​ប៉ុន្តែ​ជន​វណ្ណៈ​កណ្តាល​មាន​ទំហំ​តូច​នៅឡើយ​។​



​យោង​តាម​របាយការណ៍​ថ្មី​មួយ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៤​ ខែធ្នូ​ របស់​ធនាគារពិភពលោក​បញ្ជាក់​ថា​បណ្តា​ប្រទេស​​ជា​សមាជិក​អាស៊ាន​គឺ​មាន​កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ហ្វ៊ី​លី​ពី​ន​ត្រូវ​បាន​ចាត់ទុកជា​ក្រុម​ប្រទេស​«​ចាក​ផុត​ពី​ភាព​ក្រីក្រ​តោកយ៉ាក​កម្រិត​ទាប​»​តែ​ជន​វណ្ណៈ​កណ្តាល​មាន​ទំហំ​តូច​នៅឡើយ​។​

​ប្រទេស​ឡាវ​និង​ប៉ា​ពូ​ញ៉ូ​ហ្គី​ណេ​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​តោង​យ៉ាក​កម្រិត​ខ្ពស់​ដែល​ប្រទេស​នេះ​អាច​នឹង​កាត់​បន្ថយ​ភាព​ក្រីក្រ​ឆាប់រហ័ស​តាម​រយៈ​ការ​វិនិយោគ​វិស័យ​អប់​រំជា​មូលដ្ឋាន​និង​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ផ្នែក​ហិរញ្ញវត្ថុ​និង​ពង្រឹង​ជំនួយ​និង​ភាព​ធន់​នៃ​សង្គម​។​

​តាម​របាយការណ៍​ធនាគារពិភពលោក​ដែល​មាន​ចំណងជើង​ថា​«​ផល​ចំណេញ​ពី​ភាព​ចម្រុងចម្រើន​បច្ចុប្បន្ន​ អព្ភូតហេតុ​តំបន់​អាស៊ី​បូព៌ា​សម្រាប់​សតវត្សរ៍​ទី​២១»​គឺ​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ហ្វី​ហ្វ៊ិ​ច​ក្នុង​នោះ​មាន​កម្ពុជា​ចាំបាច់​ត្រូវ​ផ្តោត​លើ​គោលនយោបាយ​ដែល​មាន​ស្រាប់​ក្នុង​វិស័យ​ទេ​ចរណ៍​ នេសាទ​ និង​តាម​រយៈ​អានុភាព​ឱកាស​ការ​ធ្វើ​ចំណាកស្រុក​ពលកម្ម​និង​ការ​វិនិយោគ​បាន​ជួយ​កាត់​បន្ថយ​និង​ទប់ស្កាត់​គ្រោះ​មហន្តរាយ​។​

​កំណើនសេដ្ឋកិច្ច​កម្ពុជា​គេ​រំពឹង​ថា​មាន​ភាពរឹងមាំ​គឺ​៦.៩​ភាគរយ​នៅ​ឆ្នាំ​២០១៨​ ខណៈ​កំណើនសេដ្ឋកិច្ច​មាន​៧​ភាគរយ​នៅ​ឆ្នាំ​២០១៧​។​កំណើនសេដ្ឋកិច្ច​នេះ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​អត្រា​៤៧.៨​ភាគរយ​នៅ​ឆ្នាំ​២០០៧​ មក​ត្រឹម​១៣.៥​ភាគរយ​នៅ​ឆ្នាំ​២០១៤​។​

​បើ​តាម​របាយការណ៍​ធនាគារពិភពលោក​ តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​កបាន​ប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​ក្នុង​ទិដ្ឋភាព​វណ្ណៈ​សេដ្ឋកិច្ច​ចម្រុះ​។​គិត​ចាប់ពី​ឆ្នាំ​២០០២​មក​ត្រឹម​ឆ្នាំ​២០១៥​ជិត​២/៣​នៃ​ប្រជាជន​ក្នុង​តំបន់​រស់នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មាន​សន្តិសុខ​ឬ​ជន​វណ្ណៈ​កណ្តាល​កើនឡើង​២០​ភាគរយ​។​

​ជន​ក្រីក្រ​តោកយ៉ាក​ឬ​ជន​ក្រីក្រ​ល្មម​ធ្លាក់​ចុះ​សន្ធឹកសន្ធាប់​ជិត​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​ក្នុង​ឆ្នាំ​២០០២​មក​នៅ​ត្រឹម​១/៨​បន្តិច​ក្នុង​ឆ្នាំ​២០១៥​។​ទោះបី​យ៉ាងណា​បុគ្គល​ងាយ​រង​គ្រោះ​ធ្លាក់​ ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ​គឺ​អ្នក​ដែល​មាន​ចំណូល​ពី​៣.១០​ដុល្លារ​ ទៅ​៥.១០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ប្រហែល​១/៤​នៃ​ប្រជាជន​សរុប​។​

​លោកស្រី​ វិច​តូ​រៀ​ ក្វា​ក្វា​ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​ ​ឲ្យ​ដឹង​​​ថា​​​ប្រជា​ជន​ជិត​មួយ​ពាន់​លាន​នាក់​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​តោកយ៉ាក​គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​។​ទោះបី​យ៉ាងណា​លោកស្រី​ណែនាំ​ថា​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​គឺ​ចាំបាច់​ត្រូវ​ ដោះស្រាយ​បញ្ហា​ប្រឈម​និង​លុប​បំបាត់​ទាំងស្រុង​ពី​ភាព​ក្រីក្រ​តោកយ៉ាក​ដោយ​ពង្រីក​ទស្សនៈវិស័យ​សម្រាប់​បង្កើន​ចល័ត​ភាព​ផ្នែក​សេដ្ឋកិច្ច​និង​ធានា​ឲ្យ​ដល់​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​ដល់​មនុស្ស​ គ្រប់​រូប​៕

Share

ព័ត៌មានទាក់ទង

Image