en     km
en     km

សមាជិកសភាមកពីប្រទេសចំនួន ២៣ ស្នើឱ្យដោះលែងលោកកឹមសុខាដោយគ្មានលក្ខខណ្ឌ

Share

លិខិតជំហមួយដែលត្រូវបានចុះហត្ថលេខាហើយបានចែកចាយតាមប្រព័ន្ធ Tweeter ដោយសមាជិកសភា ១៥៣រូបមកពីប្រទេសចំនួន២៣លើពិភពលោកបានដាក់លក្ខខណ្ឌ៤ចំណុចលើបក្សកាន់អំណាចនៅកម្ពុជាក្នុងនោះត្រូវដោះលែង លោកកឹមសុខា ទម្លាក់ចោល បទប្រកាន់នយោបាយលើ តំណាងរាស្ត្រទាំងអស់របស់គណបក្សសង្រ្គោះជាតិ។

លិខិតរបស់អ្នកតំណាងរាស្ត្រមកពីប្រទេសផ្សេងៗគ្នាមានទាំងប្រទេសនៅអាស៊ី អឺរ៉ុប អាហ្វ្រិកនិងអាមេរិក ធ្វើឡើងរួមគ្នានៅថ្ងៃចន្ទទី៤ ធ្នូ នេះដោយ បានរៀបរាប់ជាច្រើនអំពីលទ្ធិប្រជាធិបតេយ្យប្រទេសកម្ពុជាថាបានដើរដល់ចំណុចគ្រោះថ្នាក់ហើយ។

លិខិតបានទទូចថានៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ប្រទេសកម្ពុជានឹងមានការបោះឆ្នោតសភា ថាតើ ប្រព្រឹត្តម្ដេចកើត បើគ្មានគណបក្សសង្រ្គោះជាតិដែលតំណាងឱ្យសំឡេង ប្រឆាំងទូទាំងប្រទេស ចូលរួមនោះ។ ក្នុងនោះន័យពួកគេចាត់ទុកថាការបោះឆ្នោត គឺគ្មានន័យឡើយ។

លិខិតរបស់សមាជិកសភាក៏បានដាក់លក្ខខណ្ឌ៤ចំណុចដូចនេះ៖

1-ដោះលែងលោកកឹមសុខា និងទម្លាក់ចោទបទចោទទាំងឡាយប្រឆាំងអ្នកតំណាងរាស្ត្រ បក្សប្រឆាំងទាំងអស់ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។

2-ទុកជាមោឃៈសាលដីការំលាយគណបក្សសង្រ្គោះជាតិនិងស្ដារឡើងវិញតួនាទីមន្ត្រី បក្សប្រឆាំងទាំងអស់ទាំងនៅក្នុងរដ្ឋសភានិងថ្នាក់មូលដ្ឋាន។

3-ទុកជាមោឃៈ វិសោធនកម្មច្បាប់នយោបាយនិងច្បាប់បោះឆ្នោត។

4-ត្រូវសហការជាមួយសហគមន៍អន្តរជាតិ ក្នុងការធានាការបោះឆ្នោតនៅឆ្នាំក្រោយប្រព្រឹត្តដោយត្រឹមត្រូវ ចូលរួមដោយស្មើភាព និងតម្លាភាព។

យ៉ាងណាក៏ដោយ លោកសុខ​ឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាច របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន​សែន បានហៅអ្នកតំណាងរាស្ត្រទាំងនោះថា ជាក្រុមមនុស្សមិនស្គាល់ តម្លៃប្រទេសមួយដែលមានអធិបតេយ្យ និងឯករាជ្យ។ លោកថាក្រុមអ្នកតំណាងរាស្រ្តទាំងនោះ មិនគួរប្រើសិទ្ធិមិនត្រឹមត្រូវនោះទេ។

បន្ទាប់ពី បក្សសង្រ្គោះជាតិ ត្រូវបានរំលាយនិងតំណាងរាស្ត្រទាំងអស់របស់បក្សនេះ ក៏ត្រូវបានដកសិទ្ធិធ្វើនយោបាយដែរ។ ករណីនេះសហភាពអន្តរសភាIPU មាន១៧៣ប្រទេសបានចាត់ទុក តំណាងរាស្ត្រទាំងនោះនៅតែជាតំណាងស្របច្បាប់របស់ម្ចាស់ឆ្នោត៕

Share

ព័ត៌មានទាក់ទង

Image