ក្រុងភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីនៃប្រទេសបង់ក្លាដេសនឹងធ្វើការចុះហត្ថលេខាលើឯកសារទាំង ១១ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំង២។
បន្ទាប់ពីជំនួបទ្វេរភាគីនៅក្នុងវិមានសន្តិភាព នាព្រឹកថ្ងៃទី ០៤ ខែ ធ្នូ នេះ លោកស្រី សេក្ខ ហាស៊ីណា និង សម្តេច ហ៊ុន សែន នឹងត្រូវធ្វើការចុះហត្ថលេខាលើឯកសារទាំង ១១ ដែលក្នុងនោះមានដូចតទៅ៖
១. សេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីបង់ក្លាដេស។
២. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការលើបញ្ហាពាក់ព័ន្ធក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរហូតដល់ឆ្នាំ២០៣០។
៣. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៤. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
៥. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីម៉ូឌែលសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ។
៦. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្ថាប័នលើកិច្ចការពាក់ព័ន្ធនឹងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគបង់ក្លាដេស។
៧. អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។
៨. អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យវារីវប្បកម្ម និងនេសាទ។
៩. អនុស្សារណៈយោគយល់គ្នាស្តីពីសហប្រតិបត្តិការក្នុងការអភិរក្ស ប្រវត្តិសាស្រ្តសង្រ្គាម បូជនីយស្ថានសង្គ្រាម និងកេរដំណែលសង្គ្រាម។
១០. អនុស្សារណស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិក្សាស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងយុទ្ធសាស្រ្តបង់ក្លាដែស។
១១. កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស។
គួររម្លឹកថា លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីនៃប្រទេសបង់ក្លាដេស និង គណៈប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជាតាំងពីថ្ងៃម្សិលមិញ។ ទស្សនកិច្ចនេះមានរយៈពេល ០៣ ថ្ងៃ ដែលរាប់ចាប់ពីថ្ងាំ ០៣ ដល់ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៧ នេះក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា៕