ប្រធានាធិបតីនៃប្រទេសអាហ្គានិស្ថាន បានថ្លែងសុំទោស ស្ត្រីប្រទេសរបស់លោក ដែលមានការចុះផ្សាយថាលោក ប្រឆាំងការពាក់ស្បៃមុខដោយលោកបដិសេធថា លោកមិនបាន និយាយដូចនេះទេ។
កាលពីថ្ងៃសៅរិ៍ប្រធានាធិបតី Ashraf Ghaniបានថ្លែងក្នុងវេទិកាមួយនិយាយអំពីប្រពៃណីនេះ នៃការពាក់ស្បៃមុខ ដែលក្នុងលោកបានលើកឡើងអំពីសិទ្ធិស្ត្រីរបស់ប្រទេសលោក។ តែក្រោយមក ប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយថាលោក មិនចង់ឱ្យមានការពាក់ស្បៃមុខ ដែលករណីនេះ លោក ចាត់ទុកថាផ្សាយភ័ន្ឌច្រឡំ។ លោកសុំឱ្យបណ្ដាញផ្សាយព៏ត៌មនានជួយផ្សាយនូវការសុំទោសរបស់លោក។
យោងតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី លោក Ashraf Ghaniបានចាត់ទុក ស្ត្រីមានសារសំខាន់ ជាខ្លាំងក្នុងការតស៊ូមតិដើម្បីសិទិ្ធរបស់ខ្លួនសំដៅពង្រឹងតួនាទីក្នុងការងារ។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា ចាប់តាំងពីលោកAshraf Ghaniបានក្លាយជាប្រធានាធិបតីមក លោក បានតែងតែការពារសិទិ្ធស្ត្រីយ៉ាងខ្លាំង៕