en     km
en     km

កូរ៉េ​ខាងជើង​ ទាមទារ​ឲ្យ​ អា​មេ​រិ​ក​ បញ្ឈប់​គម្រោង​ធ្វើ​សមយុទ្ធ​លើ​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃ​៤​ ធ្នូ​ ជា​បន្ទាន់​

Share

​ព្យុ​ង​យ៉ាង​ ៖​ កូរ៉េ​ខាងជើង​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ភ្លាមៗ​ នៅ​ថ្ងៃ​ទី​០៣​ ធ្នូ​នេះ​ ដោយ​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ បញ្ឈប់​ជា​បន្ទាន់​នូវ​គម្រោង​ធ្វើ​សមយុទ្ធ​ នៅ​ថ្ងៃ​ទី​៤​ ធ្នូ​ នៅ​លើ​ឧបទ្វីប​កូរ៉េ​ ដែល​ទីក្រុង​ព្យុ​ង​យ៉ាង​ចាត់​ទុក​ថា​ នេះ​ជា​សកម្មភាព​ នៃ​ការ​បង្ក​សង្គ្រាម​យ៉ាង​ពិតប្រាកដ​។​

​សេចក្ដីថ្លែងការណ៍​ របស់​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ បាន​បញ្ជាក់​ទៀត​ថា​ ការ​ពិត​កូរ៉េ​ខាងជើង​គ្មាន​ខ្លាច​ការ​ធ្វើសង្គ្រាម​ជាមួយ​អា​មេ​រិ​ក​បន្ដិច​ណា​ទេ​ តែ​អ្វី​ដែល​សំខាន់​ គឺ​សន្ដិភាព​លើ​ឧ​ប​ទ្វី​កូរ៉េ​ ដែល​អា​មេ​រិ​ក​ត្រូវ​តែ​បញ្ឈប់​ទាំងអស់​រាល់​សកម្មភាព​យោធា​លើ​តំបន់​នេះ​។​

​ស្រប​ពេល​នេះ​ដែរ​ ក្រុង​ព្យុ​ង​យ៉ាង​បាន​អះអាង​ថា​ ការ​បាញ់​សាកល្បង​កាំជ្រួច​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​ កន្លង​ទៅ​នេះ​ គឺជា​ជោគជ័យ​មួយ​ដែល​អាច​បញ្ជាក់​បាន​ថា​ កូរ៉េ​ខាង​អាច​បាញ់​កាំជ្រួច​បំពាក់​ដោយ​អាវុធ​នុយ​ក្លែ​អ៊ែ​ ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​ទាំងស្រុង​។​ ស្រប​ពេល​នេះ​ ក្រុង​ព្យុ​ង​យ៉ាង​ក៏​បាន​ធ្វើ​ពិធី​អបអរសាទរ​យ៉ាង​សម្បើម​ ដោយ​ប្រកាស​ថា​ នេះ​ជា​ជោគជ័យ​ ជា​ប្រវត្ដិសាស្ដ្រ​ នៃ​ការ​រត់​ប្រ​ណាំ​សម្ភា​វុ​ធ​ដ៏​ទំនើប​នា​ដំណាក់កាល​ចុង​ក្រោយ​នេះ​។​

​យ៉ាងណា​ក៏​ដោយ​សេត​វិមាន​ បាន​ព្រមាន​ថា​ បើ​សង្គ្រាម​ផ្ទុះ​ឡើង​ គឺ​អា​មេ​រិ​ក​ នឹង​កម្ទេច​ក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​ក្លាយជា​ផេះ​តែ​ម្ដង​ អា​មេ​រិ​ក​អះអាង​ថា​ ខ្លួន​មិន​ឲ្យ​មានការ​គំរាមកំហែង​ ដោយ​អាវុធ​នុយ​ក្លែ​អ៊ែ​ជា​ដាច់ខាត​។​

​ប្រភព​ព័ត៌មាន​ របស់​គេហទំព័រ​ សាន់​ដេរ​ អ៊ិ​ច​ប្រេស​ បាន​ចុះ​ផ្សាយ​ថា​ សហរដ្ឋអាមេរិក​ត្រៀម​ធ្វើសង្គ្រាម​នុយ​ក្លែ​អ៊ែ​វាយប្រហារ​កូរ៉េ​ខាងជើង​រួចរាល់​អស់ហើយ​ ខណៈ​រដ្ឋ​ ហា​វៃ​ របស់​ប្រទេស​នេះ​ បាន​ដាក់​របាំង​ការពារ​ អាវុធ​នុយ​ក្លែ​អ៊ែ​របស់​កូរ៉េ​ខាងជើង​រួចរាល់​អស់ហើយ​ដែរ​៕

Share

Image
Image
Image