en     km
en     km

អា​មេ​រិ​ក ​សម្រេច​នាំ​ចូល​ផ្លែស្វាយ​ពី​ប្រទេស​វៀតណាម​

Share

​វ៉ា​ស៊ិ​ន​តោន​ ៖​ ក្រសួងកសិកម្ម​ នៃ​ប្រទេស​វៀតណាម​បាន​បញ្ជាក់​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ ដូ​ណា​ល់​ត្រាំ​ ដែល​បាន​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ប្រទេស​ហ​ប្រតិបត្ដិការ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ហៅ​កាត់​ថា​ អេ​ប៉ិក​ កាលពី​ថ្ងៃ​ទី​១១​ វិច្ឆិកា​ បាន​ព្រមព្រៀង​គ្នា​ ជា​ច្រើន​លើ​វិស័យ​ពាណិជ្ជកម្ម​ ដែល​ក្នុង​នោះ​ អា​មេ​រិ​កបាន​សម្រេច​ឲ្យ​មានការ​នាំ​ចូល​ផ្លែស្វាយ​ពី​ប្រទេស​វៀតណាម​រាប់​សិប​តោន​ក្នុង​មួយ​ឆ្នាំៗ​។​

​សារព័ត៌មាន​វៀតណាម​ ត្រ​យ​ទ្រី​ញ៉ូ​ បាន​ចុះ​ផ្សាយ​ថា​ កិច្ចព្រមព្រៀង​នេះ​ បាន​ធ្វើ​ឡើង​នៅ​អំឡុង​លោក​ ដូ​ណា​ល់​ត្រាំ​ ទៅ​កាន់​ប្រទេស​វៀតណាម​ ហើយ​ក្នុង​នោះ​ ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ បាន​សម្រេច​បើក​នាំ​ចូល​មុខទំនិញ​ ផលិតផល​ផ្លែ​ឈើ​ង​ ពី​ប្រទេស​វៀតណាម​មួយ​មុខ​ទៀត​ គឺ​ផ្លែស្វាយ​ ដែល​កន្លង​មក​ សហរដ្ឋអាមេរិក​ បាន​នាំ​ចូល​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​ពី​វៀតណាម​ មាន​ចំនួន​ ៥​មុខ​មក​ហើយ​។​

​សារព័ត៌មាន​វៀតណាម​ដដែល​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ រយៈពេល​ ២២​ឆ្នាំ​មកនេះ​ គឺ​ចាប់ពី​តាំង​ប្រទេស​ទាំង​ពីរ​បាន​សាង​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​ឡើង​វិញ​ គឺ​មាន​ទឹកប្រាក់​ប្រមាណ​ ៥២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ទំនិញ​ដែល​នាំ​ចូល​ទៅ​សហរដ្ឋ​អ​មេ​រិ​ក​ពី​វៀតណាម​មាន​ ដូច​ជា​ វាយ​ន​ភណ្ឌ​ ស្បែកជើង​ ផលិក​ផល​កសិកម្ម​ និង​ស្បៀង​សមុទ្រ​ ហើយ​ការ​នាំ​ទំនិញ​ពី​អា​មេ​រិ​ក​ទៅ​វៀតណាម​វិញ​រួម​មាន​ គ្រឿង​អេ​ឡិ​ក​ច​ត្រូ​និ​ច​ កុំព្យូទ័រ​ ទូរស័ព្ទ​ និង​គ្រឿងយន្ដ​កសិកម្ម​៕

Share

ព័ត៌មានទាក់ទង

Image