ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជាឱ្យដឹងថា តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៩០០រៀលក្នុង១លីត្រ និង តម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣៦០០រៀលក្នុង ១លីត្រ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្ដីពីថ្លៃលក់រាយឥន្ទនៈនៅតាមស្ថានីយ ចុះនៅថ្ងៃទី ០១ធ្នូ ឆ្នាំ២០១៧ ដដែលនេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលមានតម្លៃដូចបានជម្រាបជូនខាងលើ គឺសម្រាប់អនុវត្តចាប់ពីថ្ងៃទី ០២ ធ្នូ នេះ ដល់ថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០១៧ ៕
Post Views: 234