en     km
en     km

គ.ជ.ប.បង្ហាញតារាងលម្អិតបែងចែកអាសនៈដែលនៅទំនេរនៃក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសដល់គណបក្សនយោបាយចំនួន៧

Share

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.បបានបង្ហាញតារាងលម្អិតស្ដីពីការបែងចែកអាសនៈ ដែលនៅទំនេរនៃក្រុមប្រឹក្សាឃុំសង្កាត់ដល់គណបក្សនយោបាយចំនួន៧ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានជាង ៤៥ ០០ អាសនៈ ក្នុងចំណោមអាសនៈដែលនៅទំនេរចំនួន ៥០០៧អាសនៈ។

តាមតារាងនៃការបែងចែកអាសនៈ របស់គ.ជ.ប ដែលបានចេញផ្សាយកាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៧ ដដែលនេះ ការបែង ចែកអាសនៈដែលនៅទំនេរនៃក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស ដល់គណបក្សនយោបាយចំនួន៧ គឺ អនុលោមតាមមាត្រា ២០ថ្មី និងមាត្រា២១ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ក្នុងចំណោមគណបក្សនយោបាយចំនួន៧ដែលទទួលបានអាសនៈដែលនៅទំនេរទាំងនេះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៥៤៨អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២៣៩អាសនៈ, គណបក្សខ្មែររួបរួមជាតិ ទទួលបាន២០១អាសនៈ, គណបក្សសញ្ជាតិកម្ពុជា ទទួលបាន១០អាសនៈ, គណបក្សយុវជនកម្ពុជា ទទួលបាន៣អាសនៈ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទទួលបាន៣អាសនៈ ដោយឡែក គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ មិនបានទទួលអាសនៈនោះទេ។

បញ្ជាក់ផងដែរថា ចំនួនអាសនៈដែលនៅទំនេរមានចំនួន ៥០០៧អាសនៈ គឺជាអាសនៈរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលចេញសាលដីការំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕

Share

ព័ត៌មានទាក់ទង

Image