en     km
en     km

​អ្នកជំនាញ​ផ្តល់​ពូជ​ស្រ​ឡាយ​ស្រូវ​សែន​ក្រអូប​ដល់​កសិករ​ដាំ​ពិសោធន៍​បឋម​

Share

ភ្នំពេញ៖​សហព័ន្ធ​ស្រូ​ង​អង្ករ​កម្ពុជា​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​កសិកម្ម​បាន​ផ្តល់​ពូជស្រូវ​ស្រ​ឡាយ​ស្រូវ​សែន​ក្រអូប​ដើម្បី​ពិសោធន៍​បន្សាំ​បឋម​នៅ​លើ​ដីស្រែ​របស់​កសិករ​ដែល​រំពឹង​ទទួល​បាន​ទិន្ន​ ផល​ខ្ពស់​ហើយ​ធន​នឹង​អាកាសធាតុ​។​

​​​​​​​​​​​​                                        កសិករទទួលយកពូជស្រូវស្រឡាយសែនក្រអូបពីអ្នកជំនាញ់កសិកម្ម

​សហព័ន្ធ​ស្រូ​វ​អង្ករ​កម្ពុជា​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​នេះ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ម្ចាស់​ក្រុមហ៊ុននាំចេញ​​អង្ករ​និង​សមាគម​កសិករ​មក​ពី​បណ្តាញ​ខេត្ត​ជិត​៣០​ដើម្បី​ផ្សព្វ​ផ្សាយ​បច្ចេកទេស​ដាំ​ដុះ​និង​ផ្តល់​ស្រូវ​ស្រ​ឡាយ​សែន​ក្រអូប​ទើបនឹង​បង្កាត់​ពូជ​ថ្មី​ដើម្បីដំា​ពិសោធន៍​លើ​ដីស្រែ​ផ្ទាល់​ក្នុង​គោលបំណង​ធ្វើ​វិសុទ្ធកម្ម​​ពូជ​សុទ្ធ​។​


​លោក​បណ្ឌិត​ អ៊ុ​ក​ មក​រា​ នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​(CARDI)​បាន​ឲ្យ​ដឹង​ថា​ការ​ផ្តល់​ពូជស្រូវ​ស្រ​ឡាយ​សែន​អូ​ប​ដល់​សមាគម​កសិករ​ចំនួន​២៨​ដើម្បី​ដាំ​ពិសោធន៍​នៅ​លើ​ដីស្រែ​។​

​លោក​បញ្ជាក់​ថា​ពូជស្រូវ​ស្រ​ឡាយ​សែន​ក្រអូប​ចំនួន​៣​ស្រ​ឡាយ​នេះ​នឹង​ផ្តល់​ទិន្នផល​ខ្ពស់​រហូត​៧​ទៅ​៨​តោន​ក្នុង​ហិច​តា​ច្រើនជាងស្រូវក្រអូបធម្មតាជាងពាក់កណ្តាល។​

​លោក​បណ្ឌិត​ អ៊ុ​ក​ មក​រា​៖«​បើ​ដី​ក្បាល​ប៉ូ​ធ្វើ​ស្រូវ​បណ្តេញ​ទឹក​វា​អាច​ទទួល​បាន​ទិន្នផល​៧​តោ​ ៨​ តោន​ក៏​មាន​ដែល​រំពឹង​ទុក​។​យើង​ចង់​ឲ្យ​បាន​ច្រើន​ជាង​ពូជ​សែន​ក្រអូប​កំពុង​ធ្វើ​រាល់ថ្ងៃ​។​»

​លោក​បណ្ឌិត​បន្ថែម​ថា​ពូជស្រូវ​ស្រ​ឡាវ​សែន​ក្រអូប​នេះ​ជា​ប្រភេទ​ស្រូវស្រាល​ដែល​មាន​អាយុកាល​ប្រមាណ​១១០​ទៅ​១២០​ថ្ងៃ​។​

​បើ​តាម​លោកនាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​(CARDI)​បញ្ជាក់​ថា​បច្ចុប្បន្ន​វិទ្យាស្ថាននេះ​បង្កាត់​ពូជស្រូវបាន​ចំនួន​៤០​ពូជ​និង​ដំណាំ​ផ្សេង​ចំនួន​១៣​ពូជ​។​

​លោក​ យ៉​ន​ សុវណ្ណ​ ម្ចាស់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ឈ្មោះ​បាយ័ន​សឺ​រៀល(Bayon Cereal) ​បាន​ឲ្យ​ដឹង​ថា​អង្ករ​សែន​ ក្រអូប​លក់ដាច់​ជាងគេ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​និង​អន្តរជាតិ​។​លោក​សង្ឃឹមថា​ការ​ផ្តល់​ពូជស្រូវ​ស្រ​ឡាយ​ សែន​ក្រអូប​ដើម្បី​ដាំ​សាកល្បង​នឹង​ជួយ​បង្កើន​ការ​នាំ​ចេញ​កម្ពុជា​នៅ​ពេល​អនាគត​។

​លោក​ យ៉​ន​ សុវណ្ណ​ ៖«​ប្រសិនបើ​ពូជ​មួយ​ពិតប្រាកដ​ហើយ​មានគុណ​ភាព​ដូច​លោក​បាន​បង្ហាញ​មិ​ញ​ព្រោះ​ពូជ​នេះ​ខ្ញុំ​ទៅ​មើល​តាំងពី​មិន​ទាន់​ច្រូត​ខ្ញុំ​ឃើញ​ថា​ពូជ​និង​ល្អ​។​កាលណា​ពូជ​ល្អ​ការ​លក់​របស់​យើង​អត់​លំបាក​ទេពី​ព្រោះ​នៅ​លើ​ពិ​ភ​បលោក​គេ​ចង់បាន​របស់​ល្អ​យក​ទៅ​ទទួលទាន​។​»

​ទោះបី​យ៉ាងណា​លោក​ យ៉​ន​ សុវណ្ណ​ ម្ចាស់​ក្រុមហ៊ុននាំចេញ​នេះ​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​បង្កើត​លេខ​កូដ​សំគាល់​អង្ករ​របស់​កម្ពុជា​។​

​បើ​យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​នៃ​ច្រក​ចេញចូល​តែ​មួយ​បង្ហាញ​ថា​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​បាន​កើនឡើង​៥៩​ភាគរយ​ក្នុង​រយៈពេល​១០​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៧​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​របាយការណ៍​នេះ​បង្ហាញ​ថា​ ការ​នាំ​អង្ករ​ទៅ​ប្រទេស​ចិន​មាន​ចំនួន​២៩​ភាគរយ​នៃ​ការ​នាំ​ចេញ​អង្ករ​សរុប​ជិត​៥០​ម៉ឺន​តោន​ចាប់ពី​ខែមករា​ដល់​តុលា​នៅ​ឆ្នាំ​២០១៧​នេះ​កើនឡើង​ចំនួន​១៧​ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​ប្រទេស​ចិន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។​ប្រទេស​បង់​ក្លា​ដេ​ស​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​២៥​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។​

​ប្រទេស​កម្ពុជា​ផលិត​ស្រូវ​ជាង​៩​លាន​តោន​ក្នុង​មួយ​ឆ្នាំ​និង​មាន​អង្ករ​ជាង​៣​លាន​តោន​សម្រាប់​ការ​នាំ​ចេញ​ប្រចាំឆ្នាំ​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ លោក​ ស៊ា​ង​ ថៃ​ បញ្ជា​កថា​ការ​ក្រ​មូល​ផល​ស្រូវ​ឆ្នាំ​នេះ​មាន​ទិន្នផល​ខ្ពស់​ហួសការ​រំពឹង​ទុក​ ហើយ​តម្លៃ​ស្រូវ​ក៏​មាន​តម្លៃ​ខ្ពស់​។​លោក​បញ្ជាក់​ថា​តម្លៃ​ស្រូវ​សើម​មាន​តម្លៃ​១០០០​រៀល​ទៅ​១១០០​រៀល​ក្នុង​មួយ​គីឡូក្រាម​និង​ស្រូវ​អ៊ី​អ៊ែ​រ​(IR)​មាន​តម្លៃ​ ៨០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​៕

Share

ព័ត៌មានទាក់ទង

Image