en     km
en     km

ហ្សិមបាវេ ៖ប្រធានាធិបតីថ្មីទុកពេល ៣ខែ ឱ្យមន្រ្ដីប្រគល់ហិរញ្ញវត្ថុឱ្យរដ្ឋវិញបើពុំនោះត្រូវចាប់ខ្លួន

Share

ប្រធានាធិបតីថ្មីនៃប្រទេសហ្សិមបាវេដែលទើបស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចេញឱសានវាទរយៈពេល ៣ខែ អោយមន្រ្ដីដែលធ្លាប់បម្រើការងារនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី រូប៊ឺត មូហ្គាបេ បង្វិល ឬប្រគល់ទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលលួចពីរដ្ឋចូលទៅរតនាគាររបស់រដ្ឋវិញ។

តាមព័ត៌មាន News Day ឱសានវាទរបស់ប្រធានាធិបតី  Emmerson Mnangagwa មន្រ្ដីទាំងឡាយណាដែលមិនព្រមប្រគល់ទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុឱ្យបានទាន់ពេលវេលា គឺនឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួន។

លោក Mnangagwa ដែលបានស្បថចូលកាន់តំណែងបានប្រើពាក្យព្រមានធ្ងន់ធ្ងរថា រដ្ឋកាលរបស់លោកគឺជាយុទ្ធនាការបោសសំអាតអំពើពុករលួយ។មន្រ្ដីរបស់លោក មូហ្គាបេ មួយចំនួនត្រូវបានចោទថា បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ  ហើយសូម្បីតែគ្រួសារលោក មូហ្គាបេផ្ទាល់មានលុយនៅក្រៅប្រទេសជាង ១ពាន់លានដុល្លារអាមេរិក។

ក្រុមរដ្ឋអាជ្ញាបានអោយអ្នកព័ត៌មានដឹងថា គ្រួសាររបស់លោក មូហ្គាបេ អាចប្រឈមមុននឹងការកាត់ទោសករណីកឹបកេងទ្រព្យសម្បត្តិរបស់រដ្ឋ តែលើកលែងតែលោកមូហ្គាបេមួយប៉ុណ្ណោះដែលទទួលបានបុព្វសិទ្ធ ការពារខ្លួន ឋានៈជាប្រធានាធីបតីចូលនិវត្តន៍៕

 

 

 

Share

ព័ត៌មានទាក់ទង

Image