en     km
en     km

ស្ត្រីលង្កា៖កម្លាំងពលកម្មស្ត្រីបានហក់ឡើងខ្ពស់បើធៀបរយៈ១០ឆ្នាំមុន

Share

របាយការណ៍មួយរបស់ធនាគារពិភពលោកបានអោយដឹងថា កម្លាំងពលកម្មស្ត្រីនៃប្រទេសស្ត្រីលង្កាដែលធ្វើការងារលើវិស័យផ្សេងៗដោយបានហក់ឡើង ១៥ភាគរយ គឺ កើនពី ៣៦ភាគរយ។

របាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុពិពភពលោកនេះ​បានរកឃើញចំណុចមួយចំនួន ដែលស្រ្តីនៅប្រទេសក្រីក្រមួយនៅអាស៊ីខាងត្បូងអាចទៅបំពេញការងារ ខាងក្រៅផ្ទុះបានដូចជា៖

-ត្រូវមើលក្មេង និងចាស់ជរានៅទីសាធារណៈ។

-ការរៀបការនៅវ័យក្មេង កាន់តែកាត់បន្ថយ ជាពិសេសនៅជនបទ។

 -ទោះបីប្រាក់ឈ្នួលទាបក្ដី តែការចាកចេញពីការងារមានចំនួនតិចតួចជាងមុន។

-ការងារជាសាធារណៈ របស់ស្ត្រីត្រូវបានលើកតម្កើង ខណៈសិទ្ធិពួកគេទទួលការបានគាំទ្រពីគ្រួសារ។

-ការបៀតបៀនមានការថយចុះ។

-ការងារសំណង់ និងឧស្សាហកម្មកាត់ដេរ​គឺជាវិស័យសេដ្ឋកិច្ចដ៏ធំមួយរបស់ស្រ្តី។

កាលពីអតីតកាល ស្ត្រី ប្រទេសស្ត្រីលង្កាប្រឈមមុខនឹងបរិយាសសង្គមនិងវប្បធម៌ ដូចជា ត្រូវបង្ខំឱ្យរៀបការទាំងវ័យក្មេង មិនឱ្យសិក្សាបានខ្ពង់ខ្ពស់ និងវប្បធម៌មិនអោយចាកចេញពីផ្ទះ ។

ប្រជាជនស្រីលង្កាមានចំណូលទាបជាងគេបើធៀបនឹងប្រទេសក្នុងតំបន់។ តែរយៈពេលចុងក្រោយនេះ គឺក្រោយពីបញ្ចប់ សង្រ្គាមស៊ីវិលនៅ ឆ្នាំ២០០៩មក ស្រីលង្កាក្លាយជាប្រទេសឧស្សាហកម្មកាត់ដេរដ៏ធំមួយនៅអាស៊ី ។ ទីផ្សារធំរបស់ប្រទេសនេះគឺ សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកដែលបានផ្ដល់ពន្ធអនុគ្រោះដ៏ធំសម្រាប់ស្រីលង្កាឋានៈជាប្រទេសក្រីក្រ ៕

 

 

 

 

Share

Image
Image
Image