en     km
en     km

កូរ៉េខាងជើងបាញ់កាំជ្រួចផ្លោងតែមិនបានហោះរំលងប្រទេសជប៉ុនទេ

Share

កូរ៉េខាងជើងបានបាញ់កាំជ្រួចផ្លោងមួយគ្រាប់ទៀតហើយ នៅរំលងអធា្រតចូលដល់ថ្ងៃពុធ ទី ២៩ វិច្ឆិកា  តែលើកនេះមិនបានបាញ់រំលងប្រទេសជប៉ុនដូចមុនទៀតទេ។

កូរ៉េខាងជើងបានខកខានការបាញ់កាំជ្រួចរយៈពេលជាង ៧០ថ្ងៃ បន្ទាប់ពីរងសំពាធយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិ និងការគំរាមកំហែងពីសំណាក់សហរដ្ឋអាមេរិក។

ការបាញ់កាំជ្រួចជាថ្មីម្ដងទៀតនេះ ត្រូវបានមើលឃើញថា ជាការតាំងចិត្តខ្ពស់បំផុតរបស់ក្រុងព្យុងយ៉ាងដែលសម្រេចប្រឈមមុខនិងសំពាធអន្ដរជាតិ ជាពិសេសជាមួយសហរដ្ឋអាមេរិក។

ចាត់តាំងពី លោក គីម ជុងអ៊ុន ឡើងកាន់អំណាចនៅឆ្នាំ ២០១១ មក ប្រទេសកុម្មុយនីស្ដផ្ដាច់ការមួយនេះ បានបាញ់កាំជ្រួចរំលងទ្វីបជិត ២០ដងមកហើយ ដែលក្នុងនោះបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចំនួន ៦លើក ។

សហគមន៍អន្ដរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្នុងនោះ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដោយបិទច្រកពាណិជ្ជកម្មទាំងអស់ជាមួយកូរ៉េខាង ជើង៕

Share

ព័ត៌មានទាក់ទង

Image