en     km
en     km

ប្រទេសកេនយ៉ាធ្វើពិធីស្បថចូលកាន់តំណែងអាណត្តិទី ២ រ​បស់លោក កេនយ៉ាតា

Share

សន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៃរដ្ឋធានី ណៃរ៉ូបី ខណៈដែលប្រធានាធិបតី អ៊ូហ៊ូរ៊ូ កេនយ៉ាតា បានស្បថចូលកាន់តំណែង អាណត្តិទី ២ របស់លោក បើទោះបីជាបក្សប្រឆាំងមិនគាំទ្រតំណែងរបស់លោកក៏ដោយ។

តាមបណ្តាញផ្សាយព័ត៌មានរបស់ BBC ការស្បថចូលកាន់តំណែងរបស់លោក កេន យ៉ាតា មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល យ៉ាងតិច២០ ប្រទេស​ចូលរួម។ តែបើតាមប្រភពដដែលនេះ​ មានប្រមុខរដ្ឋាភិបាល ៣ ទៅ៤ប្រទេសប៉ុណ្ណោះ ដែលបានមកចូលរួម។

មេដឹកនាំគណបក្សប្រឆាំង លោក រ៉ៃឡា អូឌីងហ្ការ ដែលបានដកខ្លួនចេញពីការបោះឆ្នោត បានអំពាវនាវឲ្យពលរដ្ឋកេនយ៉ាតវ៉ា ប្រឆាំងនិងការស្បថចូលកាន់តំណែងនេះ។

ការបោះឆ្នោតប្រធានាធិបតីជុំទី២ កាលពីថ្ងៃទី ២៦ តុលា គឺលោក កេនយ៉ាតា បានឈ្នះឆ្នោត តែឯងរហូតដល់ ៩៨ ភាគរយ ខណៈដែលបក្សប្រឆាំងធ្វើពហិការ ដោយចាត់ទុកការបោះឆ្នោតមិនអាចប្រព្រឹត្តិទៅដោយសេរី និង ត្រឹមត្រូវនោះ។សហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក មិនឃើញប្រត្តិកម្មលើការបោះឆ្នោតដែលគ្មានបក្សប្រឆាំងចូលរួមនោះទេ។

កាលពីថ្ងៃទី ៨ សីហា ត្រូវបានតុលាការកំពូល ចាត់ទុកជាមោឃៈ ដោយសារតែ ការបោះឆ្នោតនេះមិនមានតម្លាភាពនិងយុត្តិធម៌៕BBC

 

 

 

Share

ព័ត៌មានទាក់ទង

Image