en     km
en     km

សម្ដេចសង្ឃកាតូលិកទៅមើលសហគមន៍រ៉ូហ៊ីងយ៉ា

Share

ព្រះសង្ឃកាតូលិកបានជួបហើយ មេបញ្ជាការកងទ័ពនៃប្រទេសភូមា ខណៈព្រះអង្គបានចាប់ផ្ដើមទៅពិនិត្យមើលតំបន់រ៉ាកខាញដែលហែកហួរដោយអំពើហិង្សាជាតិសាសាន៍ និងសាសនា ។

អំពើហិង្សានៅរដ្ឋរ៉ាកខាញនេះ បណ្ដាលឱ្យ សហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ា ជាង ៦រយពាន់នាក់ បានចាកចេញពីភូមិស្រុក ហើយទៅនៅប្រទេសបង់ក្លាដេស។

ឧត្តមសេនីយ មីងអ៊ុងឡាំង ដែលបានជួបសម្ដេចសង្ឃកាតូលិកបានបដិសេធដែលចោទថា គោលដៅសហគមន៍រ៉ូហ៊ីងយ៉ាងជាការគាបសង្កត់។  ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចសង្ឃកាតូលិកនឹងជួបមេដឹកនាំរដ្ឋាភិបាលស៊ីវិលអ៊ុងសានសូជី។

សហគមន៍រ៉ូហ៊ីងយ៉ាបានធ្លាក់ចូលក្នុងអំពើហិង្សាតាំងពីឆ្នាំ ២០១២ ដែលដើមចមកើតចេញពីជម្លោះសាសនា និងជាតិសាសន៍។ សហគមន៍នេះជាជនអន្តោប្រវេសន្ត មកពីប្រទេសបង់ក្លាដេសនិងឥណ្ឌា៕BBC

 

Share

ព័ត៌មានទាក់ទង

Image