en     km
en     km

ករណីអំពើហិង្សាលើស្រ្ដីនៅក្នុងឆ្នាំ ២០១៧ មានកើនឡើងបើប្រៀបធៀបនិងឆ្នាំ ២០១៦(មានសំឡេង)

Share

ភ្នំពេញ៖ គិតត្រឹមរយៈ ១១ ខែ ត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្រ្ដីរងគ្រោះដោយសាអំពើហិង្សាមានការកើនឡើងច្រើនជាងគេ ក្នុងចំណោមករណីរំលោភសេពសន្ថវៈ និងអំពើជួញដូរមនុស្ស។​នេះបើតាមរបាយការណ៍ប្រចាំខែរបស់អង្គការកម្ពុជាដើម្បីជួយស្រ្ដីមានវិបត្តិដែលបានជួយសង្រ្គោះស្រ្ដីទាំងនោះពីការរំលោភបំពាន។

លោក ព្រំ ខេត មន្រ្ដីគម្រោងអប់រំសហគមន៍នៃអង្គការកម្ពុជាដើម្បីជួយស្រ្ដីមានវិបត្តិបានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដី FM102 ដឹងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ថា អង្គការរបស់លោកបានជួយសង្រ្គោះស្រ្ដីក្នុងអំពើហិង្សាមានចំនួន ៨៦ករណី និងករណីរំលោភសេពសន្ថវៈមាន ៣៤ករណី រួមទាំងករណីជួញដូរមនុស្សមាន ១០ករណី។

លោកថា តួរលេខដែលលោកបានបង្ហាញនេះ គឺ គិតត្រឹមរយៈពេល ១១ខែ​ នៃឆ្នាំ២០១៧ ត្រឹមថ្ងៃទី ១៥ វិច្ឆិកានេះ ។

លោក ព្រំ ខេត បានឱ្យដឹងទៀតថា ក្នុងចំណោមអំពើហិង្សា និងអំពើរំលោភសេពសន្ថវៈ រួមទាំងអំពើជួញដូរមនុស្សនោះ គឺ អំពើហិង្សាបានកើតឡើងច្រើនជាងគេ ដែលមានរហូតទៅដល់ ៨៦ករណី ។ ចំនួននេះ បើប្រៀធៀបទៅនឹងឆ្នាំ ២០១៦ ក៏មានកើនឡើង  ដែលឆ្នាំមុនមានត្រឹមតែ ៩ករណី ប៉ុណ្ណោះ។

តាមការបញ្ជាក់ពីមន្រ្ដីគម្រោងអប់រំសហគមន៍នៃអង្គការកម្ពុជាដើម្បីជួយស្រ្ដីមានវិបត្តិដដែល រូបភាពហិង្សាដែលកើតមាន ៨៦ករណីនេះ ភាគច្រើនជាអំពើហិង្សាផ្លូវចិត្ត បន្ទាប់មក គឺ អំពើហិង្សាវាយដំ ធ្វើបាបលើរាងកាយ ហិង្សាផ្លូវភេទ និងហិង្សាលើផ្លូវសេដ្ឋកិច្ច។

តែយ៉ាងណាក៏ដោយបើតាមលោក ព្រំ ខេត អំពើហិង្សា និងអំពើរំលោភសេពសន្ថវៈ រួមទាំងអំពើជួញដូរមនុស្ស គ្រាន់តែជាការរកឃើញមួយផ្នែកដែលអង្គការនេះបានជួយសង្រ្គោះតែប៉ុណ្ណោះ។

លោក ព្រំ ខេត ៖«បានន័យថា អំពើដែលមិនមានលក្ខណៈធ្ងន់ធ្ងរដែលគេបញ្ចូនមក យើងអត់បានធ្វើអន្ដរាគមន៍ ឬផ្ដល់ជំនួយផ្នែកច្បាប់ និងមេធាវីនោះទេ »។

គួរបញ្ជាក់ដែរថា រយៈពេល ១១ខែ នៃ ឆ្នាំ២០១៧ អំពើរំលោភសេពន្ថវៈបានកើតឡើង ចំនួន ៣៤ ករណី ដែលចំនួននេះបានថយចុះ ២៣ករណី បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។ ដោយឡែក អំពើជួញដូរមនុស្សបានកើតឡើងចំនួន ១០ករណី ថយចុះ ២៨ករណី បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦៕

 

 

Share

ព័ត៌មានទាក់ទង

Image