ហ្សិមបាវេ ៖ ប្រធានាធិបតី ថ្មីនៃប្រទេសហ្សិមបាវេលោក Emmerson Mnangagwa ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានប្រកាសថា អាទិភាពដំបូងរបស់លោក គឺត្រូវតែផ្សារភ្ជាប់ឡើងវិញ នូវទំនាក់ទំនងជាមួយពិភពលោកដោយចំហ គឺមិនសំដៅតែលើប្រទេសណាមួយផ្ដាច់មុខនោះឡើយ។ លោក បញ្ជាក់ថា ហ្សិមបាវេ ពេលនេះ គឺមានវប្បធម៌ថ្មីហើយ វប្បធម៌នេះ ត្រូវមានទំនាក់ទំនង ទាំងអស់ ជាមួយប្រទេសលើពិភពលោក។
ប្រទេសហ្សិមបាវេ កាលនៅក្រោមការគ្រប់គ្រងរបស់លោក Robert Mugabe មានទំនាក់ជិតស្និទ្ធខ្លាំងជាមួយ ពួកកុម្មុយនិស្ត។ លោក Emmerson Mnangagwa សង្កត់ធ្ងន់ថា ដើម្បីទទួលបាន អ្នកវិនិយោគទុនបរទេសច្រើន គឺត្រូវមានវប្បធម៌ អភិបាលកិច្ចល្អ ដែលមានន័យថា អំពើពុករលួយ ត្រូវតែទប់ស្កាត់ ដាច់ខាត។
លោក បន្តថា ត្រូវប្រមូលប្រាក់ចំណូលរបស់រដ្ឋឱ្យមានតម្លាភាព ហើយទប់ស្កាត់ឋឱ្យបាន នូវរដ្ឋមន្ត្រីណាមានបំណងកឹបកេងប្រាក់រដ្ឋ។ លោកបញ្ចាក់ថា លោកនឹងផ្លាស់់ប្ដូរវប្បធម៌មួយចំនួនរបស់រដ្ឋាភិបាល កន្លងទៅដែលដឹកនាំដោយ ប្រធានាធិបតី មូហ្គាបេ គឺ ដើម្បីឱ្យមានទំនុកចិត្តពីអ្នកវិនិយោគបរទេស៕ BBC