យ៉ាងហោចណាស់អន្តោប្រវេសន៍ស្លាប់៣១នាក់ក្នុងឧបទ្វហេតុទូកលិចនៅឆ្នេរសមុទ្រប្រទេសលីប៊ីកាលពីថ្ងៃសៅរ៍ម្សិលមិញ។នេះបើតាមបណ្តាញផ្សាយព័ត៌មានBBC។
តាមប្រភពBBC ក្រុមចំណាកស្រុកព្យាយាមជិះទូកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេភៀសខ្លួនទៅទ្វីបអឺរ៉ុប។កូនក្មេងបានស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ។ទោះបីយ៉ាណាជនចំណាកស្រុកយ៉ាងហោចណាស់៦០នាក់បានជួយសង្គ្រោះនិងមនុស្ស១៤០ផ្សេងទៀតបានហែលឡើងទូកមួយផ្សេងទៀត។
លក្ខខណ្ឌអាកាសធាតុស្ងប់ស្ងាត់និងទឹកសមុទ្រគ្មានរលកធំនាំឲ្យចំនួនជនចំណាករត់ភៀសខ្លួនពីប្រទេសលីប៊ីទៅទ្វីបអឺរ៉ុបមានកើនឡើងនៅប៉ុន្មានថ្ងៃមកនេះ។
ជនចំណាកស្រុកប្រមាណ២៥០នាក់បានជួយសង្គ្រោះដោយក្រុមឆ្មាំសមុទ្ររបស់ប្រទេសលីប៊ីកាលពីថ្ងៃព្រហស្បត្តិ៍។ចំណែកជនចំណាកស្រុកជាង១០០០នាក់ត្រូវបានក្រុមឆ្មាំសមុទ្ររបស់ប្រទេសអ៊ីតាលីជួយសង្គ្រោះកាលពីថ្ងៃអង្គារ៍។
អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បាននិយាយកាលពីថ្ងៃសុក្រថាមនុស្សយ៉ាងហោចណាស់៣៣០០០នាក់ត្រូវបានរាយការណ៍ថាស្លាប់ឬបាត់ខ្លួននៅចន្លោះឆ្នាំ២០០០និង២០១៧។ជនអន្តោប្រវេសន៍ជិត៣ពាន់នាក់ត្រូវបានគេជឿថាបានលង់ទឹកស្លាប់ខណៈកំពុងព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេនៅឆ្នាំនេះ៕ប្រភព៖BBC