ភ្នំពេញ៖អគ្គីសនីកម្ពុជានិងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)សង្ឃឹមថានឹងទទួលបានគម្រោងដំណាក់ដំបូងនៃកម្មវិធីឧទ្យានថាមពលពន្លឺព្រះអាទិត្យដែលអាចផលិតថាមពល១០០គីឡូវ៉ាត់ម៉ោងនឹងប្រព្រឹត្តទៅនៅអំឡុង ខែមិថុនា ឆ្នាំ ២០១៨។ នេះបើយោងតាមអ្នកឯកទេសថាមពលជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីលើកឡើងនៅក្នុងសន្តិសិទស្តីអំពី Solar and Off-Grid Renewables Southeast Asia (SORSEA)នៅទីក្រុងបាងកក ប្រទេសថៃ។
បើយោងតាមគេហទ័រឈ្មោះOPVTech បានដងស្រង់សំដី លោក Pradeep Tharakan អ្នកឯកទេសជាន់ខ្ពស់នៃថាមពលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ថាការសិក្សាលទ្ធភាពសម្រាប់ឧទ្យានថាមពលពន្លឺព្រះអាទិត្យបានប្រកាសរួចហើយនឹងចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០១៨ ដែលជាដំណាក់កាលទី១នៃសមត្ថភាពផលិតថាមពលអគ្គីសនីពី៣០-៥០គីឡូវ៉ាត់ម៉ោងត្រូវបានកំណត់ឲ្យចេញនៅពាក់កណ្តាលឆ្នាំនេះ។
យោងតាមគេហទ័រ OPVTech ប្រសិនបើកម្មវិធីនេះមានដំណើរការល្អ លោក Tharakan បាននិយាយថាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)កំពុងសម្លឹងមើលសក្តានុពលនៃការផ្តល់កម្ចីដែលគាំទ្រដល់រដ្ឋាភិបាលកម្ពុជានិងអគ្គិសនីកម្ពុជា(EDC)។
លោក Tharakan បានបន្ថែមទៀតថាកិច្ចសហការនេះនឹងបង្កើតឡើងភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជន។ ប្រសិនបើការដេញថ្លៃលើកទីមួយទទួលជោគជ័យនោះការដេញថ្លៃលើកទីពីរប្រហែលជា៧០គីឡូវ៉ាត់ម៉ោងនឹងអាចធ្វើតាម។
លោក Tharakan បានថ្លែងថានៅពេលចាប់ផ្តើមកិច្ចពិភាក្សារដ្ឋាភិបាលកម្ពុជាបានលើកឡើងថាតម្លៃថាមពលពន្លឺព្រះអាទិត្យនឹងមានកម្រិតទាបឬទាបជាងមុនដោយសារតែតម្លៃអគ្គិសនីលក់រាយរបស់ប្រទេសកម្ពុជាមានកម្រិតខ្ពស់នៅក្នុងតំបន់។ EDC បានចុះហត្ថលេខាលើអាណត្តិនៃការប្រឹក្សាយោបល់ ហើយបានចាប់ផ្តើមស្វែងរកទីតាំងជាមួយធនាគារADB ។
ធនាគារអភិវឌ្ឍន៍អាស៊ីគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏សំខាន់សម្រាប់គម្រោងផលិតថាមពលអគ្គីសនី១០គីឡូវ៉ាត់ម៉ោងរបស់Sunseapនៃការអភិវឌ្ឍថាមពលកកើតឡើងវិញមានមូលដ្ឋាននៅប្រទេសសិង្ហបុរីដែលគម្រោងខ្នាតធំដំបូងនេះនៅក្រុងបាវិតប្រទេសកម្ពុជា៕ប្រភព៖ OPVTECH