en     km
en     km

ហ្សិមបាវេ៖ មេដឹកនាំចាស់ជរាទទួលបានអភ័យឯកសិទ្ធិមេដឹកនាំចូលនិវត្តន៍

Share

អតីតប្រធានាធិបតីហ្សិមបាវេលោក Robert Mugabe ដែលត្រូវបានកងទ័ពនិងប្រជាជនបណ្ដេញពីអំណាចទទួលបានអភ័យឯកសិទ្ធិពិសេសការពារពីចាប់ខ្លួនករណី មិនទាន់រងការចោទ ជាផ្លូវការណាមួយពីរដ្ឋអាជ្ញា។

លោក Mugabe ត្រូវបានកងទ័ពឃុំខ្លួនឱ្យ បង្ខំឱ្យចេញពីបក្ស និងតំណែងប្រធានាធិបតី បន្ទាប់ពីលោក បានកាន់តំណែងរយៈពេល៣៧ឆ្នាំ។

សារព័ត៌មាន បរទេសជាច្រើនរួមមានThe Guardian បានចុះផ្សាយថា សភាបានផ្ដល់បុព្វសិទ្ធិជូនលោកMugabe បន្ទាប់ពីបុរសអាយុ ៩៣ឆ្នាំនេះ បានសរសេរលិខិតមកកាន់សភា ដើម្បីបញ្ជាក់ពីការលាលែងតំណែង របស់លោក ជាថ្នូរនឹងការសុំសិទ្ធិមួយចំនួនដល់រូបលោកនឹងគ្រួសារលោក។

ដោយបញ្ជៀស កុំឱ្យមានវិបត្តិនយោបាយ សភាក៏បានអនុម័តតាមសំណើររបស់ មេដឹកនាំ កាន់អំណាច បានយូរឆ្នាំរូបនេះ។

ស្របពេលនេះដែរក្រុមគណបក្សប្រឆាំងក៏បានសាទរការលាលែងពីតំណែងរបស់ លោក Mugabe នេះដែរ។ ក្រុមគណបក្សប្រឆាំងនេះបានអំពាវនាវឱ្យ ប្រជាជន ហ្សិមបាវេ លើកលែងទោសលោក  Mugabe ហើយងាកមករកការឯកភាពជាតិឡើងវិញ៕

Share

ព័ត៌មានទាក់ទង

Image