en     km
en     km

ក្រសួងសុខាភិបាលបានឲ្យដឹងថា ឡេលាយលាបស្បែកឲ្យសឆាប់រហ័ស មិនបានផលិតតាមក្បួនខ្នាត ព្រមទាំងគ្មានច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ

Share

ភ្នំពេញ៖ តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា សព្វថ្ងៃនេះពពួកឡេលាយលាបស្បែកឲ្យសឆាប់រហ័ស មិនត្រូវបានផលិតតាមក្បួនខ្នាតត្រឹមត្រូវ ព្រមទាំងមិនមានច្បាប់អនុញ្ញាតឲ្យផលិតពីក្រសួងសុខាភិបាល ឬស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាឡើយ ហើយកំពុងបង្កផលប៉ះពាល់ទាំងធ្ងន់ធ្ងរដល់សុខភាពអ្នកដោយសារលាបផលិតផលឡេលាយទាំងនោះ។

ក្រសួងបានបញ្ជាក់ជូនសាធារណជនថា ពពួកឡេលាយលាបស្បែកឲ្យសឆាប់រហ័សទាំងនោះ លាយកែច្នៃដោយអ្នកលក់ផ្ទាល់ ច្នៃដោយអ្នកលាយម្សៅ អ្នកលក់គ្រឿងសម្អាង ឬក៏អ្នកផលិតផលិតផលក្លែងក្លាយ ធ្វើឲ្យឃើញថាស្បែកសលឿនប៉ុន្តែមិនបានគិតពីផលវិបាកចំពោះសុខភាព និងអាយុជីវិតរបស់អ្នកប្រើប្រាស់នោះឡើយ។

ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ឡេលាយ ឬផលិតផលដែលមិនមានប្រភពច្បាស់លាស់ និងច្បាប់អនុញ្ញាត្រឹមត្រូវនេះ​ ដោយសារឡេលាយមួយចំនួនដែលកំពុងតែចរាចរនៅលើទីផ្សារកម្ពុជាមានផ្ទុកនូវសារធាតុដែលអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរនាពេលអនាគត។

គ្រូពេទ្យឯកទេសជំនាញរោគសើស្បែកបានបញ្ជាក់ឲ្យដឹងថា ឡេលាយទាំងនោះវាធ្វើឲ្យស្បែកឆាប់សមែន​ តែស្បែកនោះនឹងខូចទៅវិញ។ ​ឡេលាយលាបស្បែកអាចធ្វើឲ្យស្បែករបស់អ្នកឡើងកន្ទួលក្រហម​ រមាស់​ រលាក​ អស់កម្លាំង មានបញ្ហាផ្លូវដង្ហើម និងប៉ះពាល់ធ្ងន់ធ្ងរជាងនេះជាដើម។ អ្នកប្រើប្រាស់ត្រូវប្រើផលិតផលណាដែលមានគុណភាពល្អ និងបានចុះបញ្ជីការត្រឹមត្រូវទទួលស្គាល់ដោយក្រសួងសុខាភិបាល ចៀសវាសមានបញ្ហាគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។

Share

ព័ត៌មានទាក់ទង

Image