សហរដ្ឋអាមេរិកកាលពីថ្ងៃ អង្គារ ទី២១ វិច្ឆិកា បានពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើ ក្រុមហ៊ុនចិនចំនួន ១៣ទៀត ដោយសារនៅបន្តមានទំនាក់ទំនងជាមួយ អង្គការចាត់តាំងប្រទេសកូរ៉េខាងជើង ដែលទីក្រុងវ៉ាស៊ីនតោនចោទថា ក្រុមហ៊ុនទាំងនេះ បានជួយផ្គត់ផ្គង់របបក្រុងព្យុះយ៉ាង។
ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងរតនាគាររបស់អាមេរិកបានប្រកាសចាត់ទុកវិធានការនេះ គឺមួយថ្ងៃបន្ទាប់ពីលោកបានដាក់ប្រទេសកូរ៉េខាងជើងជារដ្ឋភេរវកម្មដែលជាបណ្ដាញភេរវកម្មអន្តរជាតិ។
ការដាក់ទណ្ឌកម្មថ្មីនេះ បាននាំឱ្យ ក្រុមហ៊ុនមកពីប្រទេសចិនកើនឡើងចំនួន២៣ ដែល ត្រូវអាមេរិក បង្កក់ទ្រព្យសម្បត្តិដែលមាននៅអាមេរិកនិងបរទេស។
Steven T. Mnuchin រដ្ឋមន្ត្រីរតនាគារបាននិយាយថា ក្រុមចំនួន៣ ក្នុងចំណោម១៣ក្រុមហ៊ុនដែលមានក្នុងបញ្ជីនៃការដាក់ទណ្ឌកម្ម មានទ្រព្យសម្បតិ្តនិងប្រាក់សុទ្ធ ជាង៧៥០លានដុល្លារអាមេរិក។ រដ្ឋាភិបាលចិន បាននិយាយថា ការដាក់ទណ្ឌកម្មរបស់អាមេរិកនាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះតិចតួចដែរ៕