en     km
en     km

ក្រុមហ៊ុនចិនចំនួន ១៣ទៀតរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក

Share

សហរដ្ឋអាមេរិកកាលពីថ្ងៃ អង្គារ ទី២១ វិច្ឆិកា បានពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើ ក្រុមហ៊ុនចិនចំនួន ១៣ទៀត ដោយសារនៅបន្តមានទំនាក់ទំនងជាមួយ អង្គការ​ចាត់តាំងប្រទេសកូរ៉េខាងជើង ដែលទីក្រុងវ៉ាស៊ីនតោនចោទថា ក្រុមហ៊ុនទាំងនេះ បានជួយផ្គត់ផ្គង់របបក្រុងព្យុះយ៉ាង។

ទីភ្នាក់ងារសារព័ត៌មាន Reuters  ក្រសួងរតនាគាររបស់អាមេរិកបានប្រកាសចាត់ទុកវិធានការនេះ គឺមួយថ្ងៃបន្ទាប់ពីលោកបានដាក់ប្រទេសកូរ៉េខាងជើងជារដ្ឋភេរវកម្មដែលជាបណ្ដាញភេរវកម្មអន្តរជាតិ។

ការដាក់ទណ្ឌកម្មថ្មីនេះ បាននាំឱ្យ ក្រុមហ៊ុនមកពីប្រទេសចិនកើនឡើងចំនួន២៣ ដែល ត្រូវអាមេរិក បង្កក់ទ្រព្យសម្បត្តិដែលមាននៅអាមេរិកនិងបរទេស។

Steven T. Mnuchin រដ្ឋមន្ត្រីរតនាគារបាននិយាយថា ក្រុមចំនួន៣ ក្នុងចំណោម១៣ក្រុមហ៊ុនដែលមានក្នុងបញ្ជីនៃការដាក់ទណ្ឌកម្ម មានទ្រព្យសម្បតិ្តនិងប្រាក់សុទ្ធ ជាង៧៥០លានដុល្លារអាមេរិក។ រដ្ឋាភិបាលចិន បាននិយាយថា ការដាក់ទណ្ឌកម្មរបស់អាមេរិកនាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះតិចតួចដែរ៕

Share

Image
Image
Image