ប្រធានាធិបតីហ្សិមបាវេ លោក រ៉ូប៊ឺត មូហ្គាបេ បានសម្រេចលាលែងពីតំណែងហើយ ដែលជាការបញ្ចប់ការគ្រប់គ្រងអំណាចរបស់លោក ៣៧ឆ្នាំ នាំអោយពលរដ្ឋប្រទេសនេះដើរចេញតាមដងផ្លូវនានា ដើម្បីអបអរសាទរ។
លោក មូហ្គាបេ បានសម្រេចដូចនេះ ភ្លាមៗបន្ទាប់ពីប្រធានរដ្ឋសភាបានទទួលលិខិតពីលោកមួយច្បាប់ហើយអានចំពោះសមាជិកសភាកាលពីថ្ងៃម្សិលមិញ។
ក្នុងលិខិតនោះ លោក មូហ្គាបេ បានសន្យាផ្ទេរអំណាចដោយរលូនទៅអោយអ្នកស្នងតំណែងរបស់លោក គឺ អនុប្រធានាធិបតីដែលលោកបានបណ្ដេញចេញពីតំណែងកាលពីសប្ដាហ៍មុន។
ការប្រកាសលាលែងពីតំណែងរបស់លោកមូហ្គាបេបាននាំអោយសភាផ្អាកការចោទប្រកាន់លោកករណីបំពានអំណាចរដ្ឋ។
លោកមូហ្គាបេបានចូលកាន់តំណែងតាំងពីឆ្នាំ ១៩៨០ បន្ទាប់ពីលោកដឹកនាំទ័ពបញ្ចប់អាណានិគមអង់គ្លេស។ យ៉ាងនេះក្ដីភរិយារបស់លោកដែលជាភរិយាទីពីរ បានរត់គេចខ្លួនទៅនៅក្រៅប្រទេសភ្លាមៗបន្ទាប់ពីពួកយោធាធ្វើរដ្ឋប្រហារទម្លាក់កាលពីថ្ងៃទី ១៥វិច្ឆិកា។
លោកស្រី Grace Mugabe ត្រូវបានស្វាមីរបស់លោកស្រីតែងតែជាប្រធានគណបក្ស Zanu PF ប្រយោជន៍ដើម្បីអោយលោកស្រីបានឈរជាបេក្ខជនសម្រាប់ប្រធានាធិបតីនៅឆ្នាំក្រោយ។ការតែងតាំងលោកស្រី និងការបណ្ដេញចេញអនុប្រធានាធិបតីរបស់លោកពីតំណែងបាននាំអោយមានការបែកបាក់នៅក្នុងគណបក្ស Zanu PF ដែលនាំអោយពួកយោធាឆក់យកអំណាចនៅអន្ដរកាលនេះ៕BBC