en     km
en     km

កូរ៉េខាងជើងហាមពលរដ្ឋច្រៀងសប្បាយតាមដងផ្លូវ ខណៈដែលគីម ជុងអ៊ុនមានជំងឺ

Share

ប្រភពព័ត៌មានមួយរបស់កូរ៉េខាងត្បូងបានចុះផ្សាយថា របបក្រុងព្យុងយ៉ាងបានចេញបម្រាមមិនឱ្យពលរដ្ឋរបស់ខ្លួនច្រៀងរាំ ឬ ក៏ផឹកស៊ីតាមដងផ្លូវដែលធ្លាប់មានកន្លងមកនោះទេ។

ពួកមន្រ្ដីចារកម្មកូរ៉េខាងត្បូងបានបញ្ជាក់ដូចនេះ ទៅកាន់កិច្ចប្រជុំសភាកាលពីថ្ងៃចន្ទ ទី ២០ វិច្ឆិកា ។

ពួកចារកម្មបានបញ្ជាក់ថា អំឡុងពេលដែលកូរ៉េខាងជើងស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ប៉ុន្មានថ្ងៃនេះ គឺប្រទេសនេះកំពុងរៀបចំបាញ់សាកល្បងកាំជ្រួចផ្លោងជាថ្មីម្ដងទៀតហើយ គឺអបអរសាទរដំណាច់ឆ្នាំ ២០១៧នេះ។ ប៉ុន្ដែប្រភពដដែលបានបញ្ជាក់ ថា ខណៈនេះលោក គីម ជុងអ៊ុនក៏កំពុងមានជំងឺដែរ ហើយប្រហែលជាជំងឺឈឺក្បាលជង្គង់។

កូរ៉េខាងជើងដឹកនាំដោយបុរសវ័យក្មេង គីម ជុងអ៊ុន តាំងពីឆ្នាំ ២០១១។ ចាប់តាំងពីនោះ មកប្រទេសកុម្មុយនីសមួយនេះ បានបាញ់កាំជ្រួចផ្លោង និងអាវុធនុយក្លេអ៊ែរជិត ២០លើកមកហើយ។ ប្រទេសនេះ ត្រូវបានអង្គការសិទ្ធិមនុស្សសហប្រជាជាតិចាត់ទុកថា ជារដ្ឋមួយដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕ ប្រភព Daily Mail

Share

ព័ត៌មានទាក់ទង

Image