en     km
en     km

អាជ្ញាធរ​ព្រមាន​អ្នក​បញ្ចូល​ហ្វ្រេ​កង់​ស៍​ និង​អ្នក​ប្រើប្រាស់​វិទ្យុទាក់ទង​ដោយ​មិន​បាន​សុំ​ច្បាប់​

Share

​ភ្នំពេញ​ ៖​ អាជ្ញាធរ​រាជធានី​បាន​ព្រមាន​ក្រុម​អ្នក​បញ្ចូល​ហ្វ្រេ​កង់​ស៍​ និង​អ្នក​ប្រើប្រាស់​វិទ្យុទាក់ទង​ដោយ​មិន​សុំ​ច្បាប់​ នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ ដែល​មាន​បទ​ចោទ​ ការ​បំផ្លិចបំផ្លាញ​ ការ​លួច​ចម្លង​ព័ត៌មាន​របស់​សន្ដិសុខ​ជាតិ​។​ ដើម្បី​រួច​ផុត​ពី​បទល្មើស​ទាំងនេះ​ អ្នក​ប្រកប​រប​ និង​អ្នក​ប្រើប្រាស់​ត្រូវ​សុំ​ការ​អនុ​ញ្ញា​ពី​សមត្ថកិច្ច​។​ ជុំវិញ​រឿង​នេះ​អ្នក​តាមដាន​សង្គម​គាំទ្រ​ ប៉ុន្ដែ​ស្នើ​ឲ្យ​អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​ឲ្យ​ជាក់លាក់​ពី​នីតិវិធី​នៃ​ការ​ស្នើ​សុំ​។​

លោក មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទងក្រសួងមហាផ្ទៃ ប្រភពរូបភាពពី អគ្គស្នងការដ្ឋាននគរបាលជាតិ

 

​នៅ​ថ្ងៃ​ទី​២០​ វិច្ឆិកា​នេះ​ នគរបាល​នាយកដ្ឋាន​វិទ្យុទាក់ទង​ និង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ បាន​បង្ហាញមុខ​ជនសង្ស័យ​ ដែល​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ម្សិលមិញ​ (​ថ្ងៃ​ទី​១៩​ វិច្ឆិកា​)​ ជុំវិញ​ការ​លួច​ប្រកប​រប បញ្ចូល​ហ្វ្រេ​កង់​ស៍​វិទ្យុទាក់ទង​ រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ ដែល​សមត្ថកិច្ច​បញ្ជាក់​ថា​ ជា​ការ​រំខាន​ដល់​កិច្ចការ​សមត្ថកិច្ច​ និង​ធ្វើ​ឲ្យ​មាន​ភាព​រអាក់រអួល​នៃ​ការ​ទាក់ទង​គ្នា​របស់​អាជ្ញាធរ​តាម​រយៈ​វិទ្យុទាក់ទង​។​ ជនសង្ស័យ​រូប​នេះ​ មានឈ្មោះ​ ហុត​ ផា​ន​និ​ត​ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​ មិន​ សុ​វ​ណ្ណា​ ប្រធាន​នាយកដ្ឋាន​វិទ្យុ​ទាក់​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា​ ការ​លួ​ចបញ្ចូល​ហ្វ្រេ​កង់​ស៍​វិទ្យុ​ទាក់​ និង​ការ​ប្រើប្រាស់​ដោយ​ពុំ​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ គឺជា​រឿង​គ្រោះ​បំផុត​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រតិបត្ដិការ​របស់​សមត្ថកិច្ច​ ហើយ​ក៏​អាច​បង្ក​ឲ្យ​សង្គម​ជាតិ​មាន​ភាព​វឹកវ​ផង​ដែរ​។​ លោក​បន្ដ​ថា​ ប្រសិនបើ​មា​នក​អ្នក​លួច​ប្រើ​វិទ្យុទាក់ទង​ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​កាន់តែ​ច្រើន​វា​ នឹង​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការ​ធ្វើ​ការងារ​ របស់​អាជ្ញាធរ​។​ លោក​ មិន​ សុ​វ​ណ្ណា​ ៖«​យើង​ដឹង​ហើយ​ថា​ ប្រព័ន្ធ​នេះ​ជា​ប្រព័ន្ធ​ប្រមូលផ្ដុំ​ សំខាន់​ណាស់​នៅ​ពេល​ចាប់​ជនល្មើស​ ឬ​ក៏​គេ​តាមដាន​ចុះ​បង្ក្រាប​បទល្មើស​ ឬ​ក៏​ពេល​សង្គ្រាម​អ្វី​គេ​ប្រើ​ប្រព័ន្ធ​អ​ញ្ចឹ​ង​ អ​ញ្ចឹ​ង​ប្រព័ន្ធ​វិទ្យុទាក់ទង​ជួនកាល​វា​សំខាន់​អ​ញ្ចឹ​ង​ ប៉ុន្ដែ​ជួនកាល​វា​ធ្វើ​ឲ្យ​បែកធ្លាយ​ បែកធ្លាយ​ដោយសារ​ការ​ប្រើប្រាស់​ ការ​ចម្លង​ដោយ​គ្មាន​អនុញ្ញាត​អ​ញ្ចឹ​ង​»​។​

​តែ​យ៉ាងណា​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង​ក្រសួងមហាផ្ទៃ​រូប​នេះ​ បាន​បន្ថែម​ដែរ​ថា​ ពលរដ្ឋ​គ្រប់​រូប​អាច​ប្រកប​រប​នៃ​បាន​ ក៏​ប៉ុន្ដែ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​ ក្រសួង​ ស្ថាប័ន​មាន​សមត្ថកិច្ច​ជា​មុន​សិន​ ដើម្បី​ឲ្យ​អាជ្ញាធរ​បិទ​លេខ​និង​ ដើម្បី​ដឹង​ថា​ តើ​អ្នក​ប្រើប្រាស់​ ប្រើស​វិទ្យុទាក់ទង​ក្នុង​បំណង​អ្វី​។​

​លោក​ មិន​ សុ​វ​ណ្ណា​ បាន​សង្កត់ធ្ងន់​ថា​ ក្នុង​ករណី​នៅ​តែ​មាន​អ្នក​លួច​ប្រកប​រប​ និង​អ្នក​លួច​ប្រើប្រាស់​ ដោយ​មិន​សុំ​ច្បាប់​អាជ្ញាធរ​ជា​បន្ដ​ទៀត​ ពួ​គេ​នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ទាក់ទង​នឹង​ ការ​បំផ្លិចបំផ្លាញ​ ការ​លួច​ចម្លង​ព័ត៌មាន​របស់​សន្ដិសុខ​ជាតិ​។​ លោក​ មិន​ សុ​វ​ណ្ណា​ ៖«​នេះ​ជា​រឿង​ផ្លូវច្បាប់​សន្ដិសុខ​ជាតិ​ និង​ជា​រឿង​ផ្លូវច្បាប់​របស់​ក្រសួង​ប្រៃសណីយ៍​ គឺ​ពាក់ព័ន្ធ​ដល់​ការ​បំផ្លិចបំផ្លាញ​ ការ​លួច​ចម្លង​ព័ត៌មាន​របស់​សន្ដិសុខ​ជាតិ​ តែ​នេះ​ជា​រឿង​ផ្លូវ​ ដែល​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​អនុវត្ដ​ច្បាប់​ និង​ការពារ​ច្បាប់​»​។​

​ជុំវិញ​ករណី​នេះ​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ មាន​ប្រសាសន៍​ថា​ ជា​រឿង​ល្អ​ ដែល​អាជ្ញាធរ​ មាន​វិធានការ​តាម​ដាក​ជន​ដែល​លួច​ប្រើប្រាស់​វិទ្យុទាក់ទង​ដោយ​គ្មាន​ការ​អនុញ្ញាត​ តែ​លោក​យល់​ថា​ អាជ្ញាធរ​គួរ​កំណត់​ មុខសញ្ញា​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​បង្ក្រាប​ មិន​គួរ​បង្ក្រាប​ពលរដ្ឋ​ជា​ទូទៅ​នោះ​ទេ​។​ ជាង​នេះ​លោក​ក៏​ស្នើ​ដល់​អាជ្ញាធរ​ ប្រាប់​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់​ជុំវិញ​នីតិវិធី​នៃ​ការ​ស្នើ​សុំ​ ដើម្បី​ភាព​ងាយ​ដល់​ពលរដ្ឋ​ក្នុង​ការ​ទៅ​ស្នើ​សុំ​។​ លោក​ សន​ ជ័យ​ ៖«​អាជ្ញាធរ​ បើ​ចង់​បង្ក្រាប​ បង្ក្រាប​តែ​ក្រុម​ណា​ដែល​បង្កើត​អាយ​គោម​ ដើម្បី​បង្ក​បញ្ហា​ដែល​គេ​ហៅ​ថា​ បង្កើត​ជា​បក្សពួក​មួយ​ដែល​ហៅ​ថា​ នាំ​ឲ្យ​មាន​បញ្ហា​ដល់​ពលរដ្ឋ​»​។​

​តាម​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​មាត្រា​ ៨៤​ ជន​ណា​ដែល​លួច​ប្រើប្រាស់​នូវ​វិទ្យុទាក់ទង​ និង​ហ្វ្រេ​កង់​ស៍​ គ្មាន​ច្បាប់​អនុញ្ញាត​ជន​នោះ​ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​ ១​ឆ្នាំ​ ទៅ​ ៥​ឆ្នាំ​ ហើយនឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ពី​ ២​លាន​រៀល​ ទៅ​ដល់​ ១០​លាន​រៀល​៕

Share

ព័ត៌មានទាក់ទង

Image