en     km
en     km

សមាជិក គ.ជ.ប កូតា CNRP ៣រូបលាលែងពីតំណែងដោយសារមិនអាចបំពេញការងារបានទៀត

Share

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ចំនួន៣រូបក្នុងចំណោម៤រូបមកពីកូតាគណបក្សសង្រ្គោះជាតិបានសម្រេចលាលែងពីតំណែងនៅថ្ងៃទី២០វិច្ឆិកានេះហើយ។ មន្ត្រី គ.ជ.ប ទាំង ៣រូបនេះ មាន លោក គួយ ប៊ុន រឿន លោកស្រី តែ ម៉ានីរ៉ុង និង លោក រ៉ុង ឈុន។ សូមស្ដាប់បទសម្ភាស រវាងលោកនួន បូរិន និងលោករ៉ុង ឈុន ដូចតទៅ៖ 

 

បើតាមលោក រ៉ុង ឈុន អ្វីដែលនាំឱ្យលោក និងសហការីរបស់លោក ២រូបទៀត លាលែងពីតំណែង ដោយសារតែលោកមិនអាចទទួលយកបានការរំលាយគណបក្សសង្រ្គោះជាតិ។ លោកថា ការរំលាយគណបក្សប្រឆាំងធំនេះ ធ្វើឱ្យប៉ះពាល់សិទ្ធិម្ចាស់ឆ្នោត ជាង៣លាននាក់ ដែលបានប្រើសិទ្ធិបោះឆ្នោត និងឆន្ទៈរបស់ពួកគេក្នុងការបោះឆ្នោឃុំ-សង្កាត់ កាលពីថ្ងៃទី ៤ មិថុនា ឆ្នាំ ២០១៧។

តែយ៉ាងណា លោក ហ៊ីង ធីឬទ្ធិ ដែលជាកូតារបស់គណបក្សសង្រ្គោះជាតិមិនបានលាលែងនោះទេ។ លោកចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃអាទិត្យទី ១៩វិច្ឆិកា ដោយច្រានចោលពាក្យចចាមអារ៉ាមថា លោកបានលែងលែងពី គ.ជ.ប។ លោកអះអាងថា លោកនៅបន្តតំណែងរបស់លោកដើម្បីបម្រើអ្នកបោះឆ្នោត និងបក្សនយោបាយដែលចូលរួមការបោះឆ្នោត៕

 

Share

ព័ត៌មានទាក់ទង

Image