ភ្នំពេញ៖សម្ដេច ហ៊ុន សែន លើកឡើងថា ប្រទេសកម្ពុជាមិនមានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយជួបវិបត្តិខ្លួនឯងតែប៉ុណ្ណោះ ហើយថាកម្ពុជាគ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ។
នេះជាការអះអាងរបស់សម្តេចនាយករដ្ឋមន្រ្តីថ្លែងទៅកាន់កម្មករកម្មការិនី នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សម្តេចបន្ថែមថា ការរំលាយគណបក្សសង្រ្គោះជាតិ មិនមែនជារឿងនយោបាយទេ គឺជាការអនុវត្តន៍ច្បាប់សុទ្ធសាធ និងប្រាប់ប្រទេសជាមិត្តកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
សម្ដេច ហ៊ុន សែន ៖
នៅក្នុងជំនួបសំណេះសំណាលដដែលនេះ សម្ដេច ហ៊ុន សែន ក៏បញ្ជាក់ថា ការរំលាយគណបក្សសង្រ្គោះជាតិដោយសាលដីកាតុលាការកំពូល គឺ កើតឡើងដោយសារការចង់ផ្ដួលរលំរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បង្កប់បែបឌឺដងឱ្យលោក សម រង្ស៊ី វិលត្រឡប់ចូលស្រុកវិញ និងផ្ដាំទៅដល់អ្នកការទូតមួយចំនួន ឱ្យពិនិត្យមើលលើអង្គហេតុ និងអង្គច្បាប់ឱ្យបានច្បាស់លាស់ ករណីរំលាយគណបក្សសង្រ្គោះជាតិឡើងវិញផងដែរ។
សម្ដេច ហ៊ុន សែន ៖
ជាការកត់សម្គាល់មុនរំលាយគណបក្សប្រឆាំងនេះដែរ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានភ្នាល់ដាក់ជីវិត ហើយក្រោយមក សម្ដេចប្រកាសជាថ្មីថា ភ្នាល់ចាក់មួយសងមួយរយ បើគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយដោយអំណាចតុលាការកំពូលនោះ។
ដោយឡែកកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមថ្នាក់ដឹកនាំបក្សនេះចំនួន ១១៨រូប មិនអោយធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ ។
តាមអំណាចរបស់សាលដីកាតុលាការកំពូលដែលបង្គាប់អោយរំលាយគណបក្សសង្រ្គោះជាតិ នៅពេលនោះ គឺ សំអាងលើអង្គហេតុនៃភស្ដុងតាងមេធាវីដើមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ដែលដាក់បង្ហាញពីវីដេអូឃី្លបលោក កឹម សុខា និយាយនៅក្នុងសារព័ត៌មាន CBN។
សហគមន៍អន្តរជាតិមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការរំលាយគណបក្សប្រឆាំងនេះ ដោយចាប់ផ្តើមពីសហរដ្ឋអាមេរិកមុនគេ បានសម្រេចកាត់ផ្តាច់ជំនួសដល់ស្ថាប័នគ.ជ.ប៕