en     km
en     km

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

Share

ភ្នំពេញ៖​ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ ខេត្តបាត់ដំបង​ត្រូវ​បាន​រារាំង​និង​ដកហូត​យក​ត្រា​ខណៈ​ពួក​គេ​ បាន​ទៅ​ធ្វើការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៧​វិ​ចិ្ឆ​កា​នេះ​។​ ​ករណី​នេះ​ គ​.​ជ​.​ប​ឲ្យ​ដឹង​ថា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​បំពេញ​តួនាទី​ជា​ធម្មតា​រហូត​មានការ​តែង​តាំង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្មី​ជា​ផ្លូវការ​។​

«​ចាប់ពី​ថ្ងៃនេះ​គឺ​ប្អូន​ត្រូវ​បាន​អស់សិទ្ធិ​ជា​ចៅសង្កាត់​មិន​អាច​ប្រើប្រាស់​ត្រា​បាន​ទេ​។​ប៉ុន្តែ​បើ​ប្អូន​ជាប់​ចុះហត្ថលេខា​ពី​មុន​មក​បាន​ចុះបញ្ជី​មក​ មាន​លេខ​មុន​ភ្លេច​វាយ​ត្រា​ អាច​វាយ​ត្រា​បាន​។​»​នេះ​គឺជា​ពន្យល់​របស់​អាជ្ញាធរ​ថ្នាក់​ស្រុក​ម្នាក់​នៃ​ខេត្តបាត់ដំបង​។​

​ការ​ណែនាំ​ដែល​មើលទៅ​មានការ​តវា​នឹង​គ្នា​នេះ​ ត្រូវ​បាន​ កញ្ញា​ ស៊ិ​ន​ចាន់​រ៉ូ​ហ្សេ​ត​ បង្ហោះ​វិ​ដេ​អូ​ឃ្លី​ប​ជា​សាធារណៈ​ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

ក្នុង​វិ​ដេ​អូ​ឃ្លី​ប​នេះ​ ឃើញ​មន្ត្រី​ថ្នាក់​ស្រុក​ បាន​ទាមទារ​ត្រា​ដើម្បី​បិទ​បញ្ជី​និង​ប្រាប់​អំពី​តួនាទី​ជា​ចៅសង្កាត់​ដែល​នឹង​អស់​សុពលភាព​ចាប់ពី​ពេល​នេះ​តទៅ​។​

​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នេះ​ កញ្ញា​ ស៊ិ​ន​ចាន់​រ៉ូ​ហ្សេ​ត​កាន់​ក្បាល់​ព្រះ​កេស​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ហើរ​ដើរ​ចេញពី​សាលាឃុំ​ទាំង​អាឡោះអាល័យ​។​ទោះបី​យ៉ាងណា​កញ្ញា​ទាមទារ​ឲ្យ​បង្ហាញ​លិខិត​ប្រកាស​ផ្ទេរតំណែង​ជា​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ​។​«មុននឹងបញ្ឈប់សកម្មភាពរដ្ឋបាលពួកខ្ញុំសូមបង្ហាញលិខិតផ្លូវការមក​។»

​ជាមួយ​គ្នា​នេះ​ ចៅសង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ត្រូវ​បាន​អាជ្ញាធរ​ទាមទារ​ឲ្យ​បិទ​បញ្ជី​និង​ផ្ទេរ​ភារកិច្ច​ទៅ​ឲ្យ​ចៅសង្កាត់​រង​ទី​២​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បណ្តោះអាសន្ន​។​

​លោក​ ឯម​ សុ​ផាត​ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បាន​ឲ្យ​ដឹង​ថា​ ក្រម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំងអស់​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ជា​ធម្មតា​រហូត​មានការ​ប្រកាស​តាំង​ចៅសង្កាត់​ថ្មី​ពី​ក្រសួងមហាផ្ទៃ​។​លោក​បាន​បញ្ជាក់​ដូចនេះ​ នៅ​ឯ​ទីស្ដីការ​គ​.​ជ​.​ប​។​

«មេឃុំក្រុមប្រឹក្សាជំទប់មកពីគណបក្សសង្រ្គោះជាតិនៅរហូតមកដល់ពេលនេះគឺគាត់នៅតែមេឃុំចៅសង្កាត់នៅក្នុងដំណែងនៅឡើយនោះណាតែមានប្រកាសរបស់ក្រសួងមហាផ្ទៃថ្មី។»

ដូចគ្នានេះដែរលោក​ កន​ សាវា​ង្ស​ មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ ឲ្យ​ដឹង​ថា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាច​បំពេញ​តួនាទី​ជា​ធម្មតា​រហូត​មានការ​ប្រកាស​ផ្ទេរតំណែង​ក្រុម​ ជា​ផ្លូវការ​ពី​អ្នក​ពាក់ព័ន្ធ​។​
«មានតែស្ថាប័នគ.ជ.បទេដែលងាចបន្តសម្រេចថាតើគណបក្សហ្នឹងបេក្ខភាពថ្មី ការបែកចែកថ្មី ការអស់សពុលភាព»។

​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​៥០០៧​នាក់​ទៅ​ទូ​ទាំង​ប្រទេស​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ឆ្នាំ​ ២០១៧៕

Share

ព័ត៌មានទាក់ទង

Image