en     km
en     km

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

Share

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​និង​ទម្លាក់​ការ​ចោទ​ប្រ​ កាន់​ទៅ​លើ​អតីត​អ្នក​សារព័ត៌​របស់​វិទ្យុ​អាស៊ី​សេរី​ចំនួន​ពីរ​នាក់​ដែល​រង​កា​ចោទប្រកាន់​ថា​បង្កើត​ បន្ទប់​ថត​សំឡេង​ឬ​បន្ទប់​ស្ទូ​ត​យ៉ូ​ផលិត​អត្ថបទ​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ផ្ញើ​ទៅ​ការិយាល័យ​វិទ្យុ​ អាស៊ី​សេរី​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​សហរដ្ឋអាមេរិក​។​

​អតីត​អ្នក​សារព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី​លោក​ អ៊ួ​ន​ ឈិ​ន​ និង​លោក​ យាង​ សុធា​រិ​ទ្ធ ​ត្រូវ​បាន​បញ្ជូន​មក​សាក​សួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​១៦​ខែវិច្ឆិការហូតមកដល់ថ្ងៃនេះ ក្នុងករណី​ចោទ​ពួក​គាត់ពី​បទ​ផ្ដល់​ព៏​ត៌​មាន​ទៅ​បរទេស​ដែល​អាច​ធ្វើ​អោយ​មហន្តរាយ​ដល់​ការការពារ​ជាតិ​តាម​មា​ត្រា​៤៤៥​នៃ​ក្រមព្រហ្មទណ្ឌ​។យោង​​តាម​ស្ថាន​ទំងន់ទោស​នេះ​ ពួកគាត់​នឹង​ប្រឈម​មុខ​ទោស​ព្រហ្មទណ្ឌពី​៥​ឆ្នាំទៅ​១៧​ឆ្នាំ​។​

​សេចក្ដីថ្លែងការណ៍​របស់​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​ដោយ​ តំណាង​ជាន់ខ្ពស់​ របស់​​ប្រចាំ​នៅ​អាស៊ី​ លោក​ Shawn​ Crispin​ បាន​ទទូច​ថា​ ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​ទាំង​២​នេះ​ គួរ​ត្រូវ​បាន​ដោះ​លែង​ ហើយ​ត្រូវ​បញ្ឈប់​ការ​ធ្វើ​ទុក្ខទោស​ លើ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​។​

​លោក​ អ៊ុ​ក​ គឹ​ម​សេង​ អ្នកនាំពាក្យ​ស​ក្រសួង​ព័ត៌មាន​ធ្លាប់​បាន​បញ្ជាក់​ថា​អ្នក​សារព័ត៌​មាននៅ​កម្ពុជា​កំពុង​ត្រូវ​បាន​លើកកម្ពស់​និង​ការ​ការពារ​ដោយ​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​។​ទោះបី​យ៉ាងណា​លោក​ថា​អ្នក​សារព័ត៌មាន​ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ​។​

«​អ្នក​សារព័ត៌មាន​កំពុង​តែ​ធ្វើការ​យក​ព័ត៌មាន​របស់​គាត់​ទៅ​តាម​ការ​ធានា​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​។​ជា​អ្នក​សារព័ត៌មាន​តម្រូវការ​តែ​មួយ​គឺ​ព្យាយាម​ធ្វើ​យ៉ាងណា​ទៅ​តាម​ វិជ្ជាជីវៈ​របស់​យើង​កុំ​ឲ្យ​ដើរ​ផុត​ពី​គន្លង​វិជ្ជាជីវៈ​ ខ្ញុំ​គិត​ថា​អត់​មាន​បញ្ហា​ទេ​អ្នក​ទាំងអស់​គ្នា​។​»

​តែ​យ៉ាងនេះ​ក្ដី​ បើ​តាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម​ថា​«​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ទទួល​សំណុំរឿង​និង​ជនសង្ស័យ​គឺ​កំពុង​បន្ត​ចំណាត់ការ​តាម​នីតិវិធី​។​»

​បើយោងតាមរបាយការណ៍មួយបង្ហាញថាចាប់តាំងពី​ឆ្នាំ​១៩៩៣​ យ៉ាង​ហោច​​ណាស់​អ្នកកាសែត​១៣​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​ កម្ពុជា​ដោយ​គ្មាន​ការ​ផ្តន្ទាទោស​ជនល្មើស​ទេ​៕

Share

Image
Image
Image