ភ្នំពេញ៖សាលារាជធានីភ្នំពេញនឹងប្រារព្ធពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូន វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រកាលពី៧ឆ្នាំមុននៅថ្ងៃទី២២ ខែវិច្ឆិកានេះ។
តាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ កម្មវិធីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៧ព្រឹកដោយមានការរាប់បាត្រនិងប្រកេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន១០៨អង្គនៅស្តូបក្បែរស្ពាននាគនៃទីក្រុងកោះពេជ្រ។
កម្មវិធីបង្សុលនេះក៏អញ្ជើញក្រុមគ្រួសារ បងប្អូន និងសាច់ញាតិ នៃជនរងគ្រោះចូលរួមផងដែរ។មនុស្សជាង៣០០នាក់បានស្លាប់បាងបត់ជីវិតឧបទ្ទវហេតុរត់ជាន់គ្នានៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១០៕
Post Views: 226