en     km
en     km

តុលាការ​កំពូល​សម្រេច​ រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ខណៈ​លោក​ កឹ​ម​ សុខា​ នៅ​ក្នុង​ពន្ធនាគារ​

Share

​ភ្នំពេញ​ ៖​ តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ ហាម​ធ្វើ​សកម្មភាព​នយោបាយ​ ៥​ឆ្នាំ​ របស់​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន​ ១១៨​ រូប​។​ សវនាការ​ពេញ​មួយ​ថ្ងៃនេះ​ ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ការពារ​យ៉ាង​រឹង​មាំ​ពី​ កងកម្លាំងប្រដាប់អាវុធ​ ដែល​បាន​ដាក់​រាយ​រនាំង​ដែក​បិទ​ជិតជុំ​វិញ​បរិវេណ​តុលាការ​។​

​ជុំវិញ​ការ​ការ​ដាក់​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​ និង​ការ​ដាក់​បា​រ៉ា​ស​បិទ​ដូចនេះ​ ត្រូវ​បាន​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ ស៊ឹ​ម​ វុ​ទ្ធី​ បាន​ផ្តល់​បទ​សម្ភាស​ខ្លី​ឱ្យ​វិទ្យុ​ស្ត្រី​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​ថា​ ការ​ដាក់​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​នេះ​ គឺជា​ការពារ​សន្តិសុខ​ក្នុង​ថ្ងៃ​ដែល​តុលាការ​កំពូល​បើក​សវនាការ​រឿង​ក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ទាក់ទង​នឹង​ការ​រៀបចំ​កងកម្លាំង​ សមត្ថកិច្ច​នេះ​លោក​សង្កត់ធ្ងន់​ថា​ នឹង​ដាក់​ពង្រាយ​ការពារ​សន្តិសុខ​រហូត​ដល់​តុលាការ​កំពូល​បញ្ចប់​ការ​កាត់ក្តី​រឿង​បក្ស​សង្គ្រោះ​ជាតិ​នេះ​។​

សកម្មជនគណបក្សសង្រ្គោះជាតិ

 

​ខណៈ​សន្តិសុខ​បាន​រឹត​បន្តឹង​ជា​ខ្លាំង​នៅ​ខាងក្រៅ​បរិវេណ​តុលាការ​កំពូល​ ចំណែកឯ​នៅ​បន្ទប់​សវនាការ​តុលាការ​កំពូល​វិញ​គឺ​នៅ​ម៉ោងជាង​ ៥​រសៀល​ ចៅក្រម​ទាំង​ ៩​រូប​ បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​បិទផ្លូវ​តវ៉ា​។​ នេះ​គឺជា​ការ​កាត់ក្ដី​សំណុំរឿង​ នយោបាយ​ជា​ប្រ​វ​តិ្ត​សាស្ត្រ​ លើក​ទី​មួយ​នៃ​ការ​រំលាយ​គណបក្សប្រឆាំង​ធំ​ជាងគេ​ នៅ​កម្ពុជា​ នៅ​មុន​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​ ២០១៨​ ចូល​មក​ដល់​។​

​ដើមចម​ដែល​ ក្រុម​មេធាវី​រាជរដ្ឋាភិបាល​យក​មក​សំអាង​ គឺ​ករណី​ចោទ​ «​អំពើ​ក្បត់ជាតិ​»​ ប្រឆាំង​ លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ ត្រពាំង​ថ្លុ​ង​ នៅ​ខេត្ត​ ត្បូងឃ្មុំ​ ។​

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ

 

​បើ​តាម​អំណាច​របស់​សាលដីកា​តុលាការ​កំពូល​ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នាំ​ឱ្យ​ គណបក្ស​នេះ​ត្រូវ​បាត់បង់​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​ ៥៥​ មេឃុំ​និង​ចៅសង្កាត់​ចំនួន​ ៤៨៩​ អាសនៈ​ និង​ ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ចំនួន​ ៥០០៧​ អាសនៈ​។​ តែ​ជាមួយ​គ្នា​នេះ​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​មួយ​ចំនួន​ បាន​ចុះចូល​នឹង​បក្ស​កាន់​អំណាច​ តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​។​
​ជា​ការ​កត់សម្គាល់​មុន​ រំលាយ​គណបក្សប្រឆាំង​នេះ​ ប្រមុខ​រដ្ឋាភិបាល​សម្ដេច​ ហ៊ុន​ សែន​ បាន​ ភ្នាល់​ដាក់​ជីវិត​ ហើយ​ក្រោយមក​ សម្ដេច​ប្រកាស​ជា​ថ្មី​ថា​ ភ្នាល់​មួយ​សង​មួយរយ​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​រំលាយ​ដោយ​អំណាចតុលាការ​កំពូល​៕​

Share

ព័ត៌មានទាក់ទង

Image