en     km
en     km

ក្រសួង​ព័ត៌មាន​ ស្នើ​ម្ចាស់​អាជីវកម្ម​ស្រា​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពី​គុណភាព​ស្រា​ខុស​ពី​ការ​ពិត

Share

​ភ្នំពេញ​ ៖​ ក្រសួង​ព័ត៌មាន​បាន​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​ទី​១៦​ វិច្ឆិកា​នេះ​ ស្ដី​ពី​ “​ការពិគ្រោះ​យោបល់​ ការ​ណែនាំ​ និង​លក្ខខណ្ឌ​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​”​ នៅ​រាជធានី​ភ្នំពេញ​ បំណង​ឲ្យ​ម្ចាស់​អាជីវកម្ម​ស្រា​ និង​អ្នក​ដែល​ផលិត​ស្ប៉ត​ អំពី​ស្រា​ បញ្ឈប់​ការ​ឃោសនា​ ខុស​ពី​ការ​ពិត​អំពី​គុណភាព​ស្រា​ និង​ការ​ផ្ដល់​រង្វាន់​ ដែល​ជា​ការ​ទាក់ទាញ​ចិត្ដ​ពលរដ្ឋ​ឲ្យ​ផឹកស្រា​ច្រើន​លើស​កំណត់​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ក្រសួង​ព័ត៌មាន​អំពាវនាវ​ដល់​អាជីវកម្ម​ស្រា​ និង​អ្នក​ដែល​លក់​ស្រា​ ឬ​អ្នក​ធ្វើ​ស្ប៉ត​ ត្រូវ​ ជៀង​វាង​ការ​ផ្សាយពាណិជ្ជកម្ម​ ប្រកាស​ពី​គុណភាព​ខុស​ពី​ការ​ពិត​ ដែល​នាំ​អោយ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​។​

​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​រយៈពេល​មួយ​ថ្ងៃ​ បំណង​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​គោលការណ៍​ណែនាំ​ លក្ខខណ្ឌ​ និង​ តម្រូវការ​ ជុំវិញ​សកម្មភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ ដែល​មាន​ដូច​ជា​ការ​ផលិត​ស្ប៉ត​ ការ​ចាក់​ស្ប៉ត​ ការ​ដាក់​បង្ហាញ​ផ្ទាំង​ប៉ាណូ​អំពី​ផលិតផល​គ្រឿង​ស្រវឹង​ ដែល​មិន​ត្រូវ​ ធ្វើការ​ផ្សព្វផ្សាយ​ពី​ស្រា​ ដែល​មាន​លក្ខណៈ​ទាក់ទាញ​និង​លើកទឹកចិត្ដ​សាធារណជន​ឲ្យ​ចង់​ផឹកស្រា​ ដោយ​និយាយ​អំពី​ការ​ឈ្នះ​រង្វាន់​ និយាយ​អំពី​ចំណុចខ្លាំង​ ឬ​សរសើរ​ផលិតផល​គ្រឿង​ស្រវឹង​ទាំងនោះ​ទេ​។​

​លោក​ មាស​ សុ​ភ័​ណ្ឌ​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ មាន​ប្រសាសន៍​ថា​ កន្លង​មក​ទាំង​ម្ចាស់​អាជីវកម្ម​ស្រា​ អ្នក​នាំ​ចូល​ និង​អ្នក​ផ្សព្វផ្សាយ​ បាន​អនុវត្ដ​តាម​ការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​បាន​ល្អ​ប្រសើរ​ហើយ​ ជុំវិញ​ការ​ផ្សព្វផ្សាយ​អំពី​ផលិតផល​គ្រឿង​ស្រវឹង​។​ ក៏​ប៉ុន្ដែ​គឺ​នៅ​មាន​កម្រិត​នៅឡើយ​ ដែល​ក្រសួង​យល់​ថា​ ត្រូវ​តែ​មានការ​ពង្រឹង​ និង​ចាត់វិធានការ​ បន្ថែម​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​ ឲ្យ​ម្ចាស់​អាជីវកម្ម​ ក៏​ដូច​ជា​អ្នក​ផ្សព្វផ្សាយ​ អំពី​ផលិតផល​ស្រា​ ផ្សព្វផ្សាយ​ដោយ​ក្រមសីលធម៌​ ដោយ​ការ​ទទួលខុសត្រូវ​ ហើយ​ជា​ការ​ផ្សព្វផ្សាយ​ដែល​មិនមែន​ជា​ការ​លើកទឹកចិត្ដ​ និង​ជំរុញ​ ឲ្យ​ប្រជាពលរដ្ឋ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ហួសប្រមាណ​។​

​លោក​ មាស​ សុ​ភ័​ណ្ឌ​ ៖«​អ​ញ្ចឹ​ង​ហើយ​បានជា​យើង​រៀបចំ​សិក្ខាសាលា​ហ្នឹង​ឡើង​ ដើម្បី​យើង​ប្រមូល​មតិយោបល់​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ថា​ តើ​យើង​នឹង​អាច​ធ្វើការ​អ្វីខ្លះ​រួម​គ្នា​ នៅ​ក្នុង​ការ​ជួយ​ដល់​សង្គម​ នៅ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ហួសប្រមាណ​ហ្នឹងឯង​»​។​

​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ដូច​ជា​ទូរទស្សន៍​ វិទ្យុ​ គេហទំព័រ​ និង​កាសែត​ ល្បីៗ​មួយ​ចំនួន​ធំ​ គឺ​នៅ​តែ​បន្ដ​ផ្សព្វផ្សាយ​ស្ទើរ​រាល់ថ្ងៃ​ ជុំវិញ​ផលិតផល​គ្រឿង​ស្រវឹង​ ដែល​មាន​ទាំង​ការ​លើក​សរសើរ​ពី​គុណភាព​ បូក​រួម​នឹង​ការ​ផ្ដល់​រង្វាន់​ច្រើន​សន្ធឹក​ សម្រាប់​អ្នក​ផឹកស្រា​ ដែល​ករណី​នេះ​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ រំពឹង​ថា​ តាម​រយៈ​សិក្ខាសាលា​នេះ​ អ្នក​ពាក់ព័ន្ធ​ទាំងអស់​ និង​ពង្រឹង​ការ​អនុវត្ដ​បទបញ្ជា​ ជុំវិញ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​។​

​លោក​ មាស​ សុ​ភ័​ណ្ឌ​៖«​តាម​រយៈ​សិក្ខាសាលា​ថ្ងៃនេះ​ ការ​ចូលរួម​អនុវត្ដ​នូវ​បទបញ្ជា​ ឬ​ក៏​ការ​ចូលរួម​ចំណែក​របស់​វិស័យ​ពាក់ព័ន្ធ​ នឹង​ជំរុញ​ឲ្យ​ការ​ផ្សព្វផ្សាយ​នា​ពេល​អនាគត់​ហ្នឹង​កាន់តែ​ មានការ​ទទួលខុសត្រូវ​ខ្ពស់​ និង​ការ​ចួ​ល​រួមចំណែក​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​»​។​

​ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​ នៅ​កម្ពុជា​ ហាក់​មាន​ទូលាយ​ខ្លាំង​ ដែល​ពេល​ខ្លះ​សូ​ម្បី​តែ​កុមារ​ ក៏​ចង​ចាំ​បាន​ស្ទើរ​ទាំងស្រុង​ពី​អត្ថន័យ​ ឬ​បទ​ចំរៀង​ ស្ដី​អំពី​គ្រឿង​ស្រវឹង​ដែល​បាន​ផ្សព្វផ្សាយ​ លើ​កញ្ចក់​ទូរទស្សន៍​ ឬ​តាម​រយៈ​វិទ្យុ​ដែរ​។​

​រហូត​មក​ដល់​ពេល​នេះ​ ក្រុម​មន្ដ្រី​របស់​អង្គការ​សង្គម​ស៊ី​វិល​ បាន​និយាយ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ករណី​រំលោភ​ផ្លូវភេទ​ បាន​កើតឡើង​មិន​ថម​ ក៏​ព្រោះតែ​គ្រឿង​បំពុល​ស្មារតី​ ដែល​មាន​ជា​អាទិ៍​គឺ​សុរា​តែ​ម្ដង​ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលាយ​បំផុត​ ចាប់ពី​ទីប្រជុំជន​ ដល់ទី​ជនបទ​ដាច់​ស្រយាល​ ។​

​ការ​ផ្សព្វផ្សាយ​ដ៏​គគ្រឹក​គ្រេង​នេះ​ បាន​ទទួលលទ្ធផល​យ៉ាង​សម្បើម​ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ជ្រួល​ផឹក​គ្រឿង​ស្រវឹង​ស្ទើរ​គ្រប់​កម្មវិធី​ ហើយ​ជា​លទ្ធផល​ហិង្សា​ក្នុង​គ្រួសារ​ ក៏​កើត​មិន​ថយ​ ហិង្សា​រំលោភ​ផ្លូវ​ក៏​កើតឡើង​ស្ទើរ​មិន​លោះ​ថ្ងៃ​ ហើយ​កាន់តែ​សាហាវ​ថែម​ទៀត​ គឺ​ឈាន​ដល់​ការ​រំលោភ​ហើយ​សម្លាប់​បំបិទមាត់​។​

​ជាក់ស្ដែង​កាល​ពិ​ថ្ងៃ​ទី​០២​ វិច្ឆិកា​ ឆ្នាំ​២០១៧​ មាន​បុរស​ម្នាក់​អាយុប្រមាណ​ ៥១​ឆ្នាំ​ រស់នៅ​ខេត្ដព្រះវិហារ​ បាន​សម្លាប់​ស្ដ្រី​ម្នាក់​ដោយ​គ្មាន​ញញើត​ដៃ​ បន្ទាប់​ពី​បុ​រ​រូប​នេះ​ បាន​ផឹកស្រា​ស្រវឹង​ ហើយ​លប​ឡើង​ទៅ​លើ​ផ្ទះ​ស្ដ្រី​រង​គ្រោះ​ បំណង​ចាប់រំលោភ​ ប៉ុន្ដែ​ស្ដ្រី​រង​គ្រោះ​បាន​ស្រែ​ហៅ​ញាត​ជិតខាង​ឲ្យ​ជួយ​ ក៏​ត្រូវ​បុរស​រូប​នេះ​យក​កាំបិត​កាប់​ជា​ច្រើ​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​។​ នេះ​ក៏​ព្រោះតែ​ការ​ផឹក​គ្រឿង​ស្រវឹង​ ដែល​គេ​ហៅ​ថា​ ជា​ទឹក​ប្ដូរ​និស្ស័យ​ ឲ្យ​មនុស្ស​ធ្លាប់តែ​ស្លូត​ ប្រែជា​កាច​ មនុស្ស​ខ្លាច​ប្រែជា​ហ៊ាន​ ធ្វើ​រឿង​អ​សីលធម៌​ដោយ​គ្មាន​ញញើត​ដូច្នេះ​៕

Share

ព័ត៌មានទាក់ទង

Image