en     km
en     km

ហ្ស៊ីមបាវេ៖ អ្នកនយោបាយបក្សប្រឆំាងត្រទ្បប់ចូលប្រទេសវិញខណៈមេដឹកនំាមូហ្កាបេត្រូវបានឃុំខ្លួន

Share

មេដឹកនំាគណបក្សប្រឆំាងធំជាងគេនៅប្រទេសហ្ស៊ីមបាវេ និងអ្នកនយោបាយជាច្រើនផ្សេងទៀត ត្រៀមខ្លួនត្រទ្បប់ចូលប្រទេសវិញដើម្បីបំពេញតួនាទី ជាអ្នកនយោបាយ បន្ទាប់ពីបុរសខ្លំាងរបស់ប្រទេសនេះ លោក រ៉ូបឺត មូហ្កាបេ ត្រូវបានពួកយោធាដណ្តើមអំណាចក្នុងការធ្វើចលនាកងទ័ពកាលពីថ្ងៃម្សិលមិញ។

មេដឹកនំាំបក្សប្រឆំាងគឺលោក មូ ហ្កាន់ឆ្វាន់ជីរ៉ៃ ប្រធានគណបក្សចលនាប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ បានរត់ភៀសខ្លួនទៅនៅប្រទេសអាហ្វ្រិកខាងត្បូង ដោយសារតែមានជំលោះជាមួយប្រធានាធិបតី រ៉ូបឺត មូហ្កាបេ ត្រូវបានរាយការណ៍ថាលោកនឹងត្រទ្បប់មកប្រទេសកំណើតរបស់លោកវិញនៅប៉ុន្មានថ្ងៃខាងមុខនេះទៀតនេះ។

គេហទំព័រ News day បានរាយការណ៍ថា អ្នកនយោបាយជាច្រើននាក់ទៀតក៏ត្រទ្បប់មក     ហ្សីម បាវេ វិញផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា ការត្រៀមធ្វើមាតុភូមិនិវត្តន៍របស់មេដឹកនំាបក្សប្រឆំាងនេះ ដោយសារតែពួកគេមានជំនឿថា ពួកយោធាដែលបានធ្វើរដ្ឋប្រហារនឹងផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលវិញឆាប់ៗនេះ ហើយមានការបង្រួបង្រូមជាតិដោយគ្មានវត្តមានលោក មូ ហ្កាបេនោះទេ។

ខណៈនេះដែរ លោក មូ ហ្កាបេ ត្រូវបានពួកយោធាឃុំខ្លួននៅក្នុងប្រទេស ហើយបិទសិទ្ធិមិនឱ្យនិយាយតាមប្រព័ន្ធផ្សព្វផ្សាយអ្វីទ្បើយ។ លោក មូ ហ្កាបេ នឹង ឆ្វាន់ជីរ៉ៃ មានជំលោះនយោបាយនឹងគ្នាដ៏ខ្លំាងក្លា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយទីបំផុត លោក ឆ្វាន់ ជីរ៉ៃរងការចោទប្រកាន់ប្តឹងទៅតុលាការធ្វើឱ្យលោកមិនអាចរស់នៅក្នុងប្រទេសកំណើតរបស់លោកបាន។

ប្រភពពី ៖ News day

 

Share

ព័ត៌មានទាក់ទង

Image