នៅទីបំផុតពួកយោធាបានឡើងកាន់អំណាចទាំងស្រុងបានហើយ នៅប្រទេសហ្សិមបាវេដោយឃុំខ្លួន ប្រធានាធិបតី ចាស់ជរា អាយុ៩៣ឆ្នាំនិងភរិយាក្រោមរូបភាពនៃការធ្វើរដ្ឋប្រហារដើម្បី បង្រួមបង្រួមជាតិ។
តែយ៉ាងនេះក្ដី ពួកយោធាអះអាងថា លោកRobert Mugabe និង ភរិយា ត្រូវបានឃុំខ្លួន មែនតែ ដើម្បីការពារសុវត្តិភាពជូនពួកគាត់ និងគ្រួសារ។
លោកMugabe បានឡើងកាន់អំណាចតាំងពី ឆ្នាំ១៩៨០ ដែលអ្នកសង្កេតការណ៍ មើលឃើញថា លោកកាន់អំណាច យ៉ាងរឹងមាំក្នុងដៃ ហើយកសាងចំណងមេត្រីភាពជាមួយ មន្ត្រីជាន់ខ្ពស់ លោក បានយ៉ាងច្រើន។ មុនចូលកាន់កាប់ វិមានប្រធានាធិបតីនៅក្រុងHarare មានការ បាញ់ប្រហារ គ្នារយៈពេលខ្លីរវាងកងទ័ពរដ្ឋប្រហារនិង កងសន្តិសុខ យាមវិមានប្រធានាធិបតី។
ដើមចមកើតនៃរដ្ឋប្រហារដោយសារផ្ទៃក្នុងគណបក្សZanu PFបែកបាក់គ្នា បន្ទាប់ពី លោកMugabe បណ្ដេញអនុប្រធានាធិបតីរបស់លោក ហើយ ជំរុញឱ្យភរិយាឈរឈ្មោះជាបេក្ខជន ប្រធានាធិបតី នៅឆ្នាំ២០១៨៕BBC