en     km
en     km

មេដឹកនាំហ្សិមបាវេអាយុ៩៣ឆ្នាំនិងភរិយាត្រូវបានពួកយោធាឃុំខ្លួន

Share

នៅទីបំផុតពួកយោធាបានឡើងកាន់អំណាចទាំងស្រុងបានហើយ នៅប្រទេសហ្សិមបាវេដោយឃុំខ្លួន ប្រធានាធិបតី ចាស់ជរា អាយុ៩៣ឆ្នាំនិងភរិយាក្រោមរូបភាពនៃការធ្វើរដ្ឋប្រហារដើម្បី បង្រួមបង្រួមជាតិ។

តែយ៉ាងនេះក្ដី ពួកយោធាអះអាងថា លោកRobert Mugabe និង ភរិយា ត្រូវបានឃុំខ្លួន មែនតែ ដើម្បីការពារសុវត្តិភាពជូនពួកគាត់ និងគ្រួសារ។

លោកMugabe បានឡើងកាន់អំណាចតាំងពី ឆ្នាំ១៩៨០ ដែលអ្នកសង្កេតការណ៍ មើលឃើញថា លោកកាន់អំណាច​ យ៉ាងរឹងមាំក្នុងដៃ ហើយកសាងចំណងមេត្រីភាពជាមួយ មន្ត្រីជាន់ខ្ពស់ លោក បានយ៉ាងច្រើន។ មុនចូលកាន់កាប់ វិមានប្រធានាធិបតីនៅក្រុងHarare មានការ បាញ់ប្រហារ គ្នារយៈពេលខ្លីរវាងកងទ័ពរដ្ឋប្រហារនិង កងសន្តិសុខ យាមវិមានប្រធានាធិបតី។

ដើមចមកើតនៃរដ្ឋប្រហារដោយសារផ្ទៃក្នុងគណបក្សZanu PFបែកបាក់គ្នា បន្ទាប់ពី លោកMugabe បណ្ដេញអនុប្រធានាធិបតីរបស់លោក ហើយ ជំរុញឱ្យភរិយាឈរឈ្មោះជាបេក្ខជន ប្រធានាធិបតី នៅឆ្នាំ២០១៨៕BBC

Share

Image
Image
Image